សរុបទៅ 9 នាទី!! Endric មិន​សប្បាយ​ចិត្ត​ដែលរូបគេតែងតែស្ថិតនៅកៅអីបម្រុង

ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ AS រាយការណ៍ថា Endric មិនពេញចិត្តនឹងស្ថានភាពនៅ Real Madrid បន្ទាប់ពីមិនទទួលបានឱកាសលេងក្នុងជម្រើសដំបូង។

ខ្សែប្រយុទ្ធវ័យក្មេងទើបតែបានចូលរួមជាមួយ Real Madrid បន្ទាប់ផ្ទេរពី Palmeiras នៅរដូវក្តៅនេះ បន្ទាប់ពីចុះកិច្ចសន្យាជាមួយក្រុមនៅឆ្នាំ 2022 គាត់បានចូលរួមដំណាលគ្នាជាមួយ Kylian Mbappe ។ នេះជាបញ្ហាដែលគាត់ត្រូវតែប្រជែងកៅអីជាមួយ Mbappe, Vinicius Junior, Rodrygo និង Brahim Diaz ផងដែរ។

គួរបញ្ជាក់ថា  Endric លេងបាន 3 ប្រកួតរួចជាស្រេចសម្រាប់ Madrid ជាកីឡាករបម្រុង។ វាមានរយៈពេលសរុបត្រឹមតែ 9 នាទីប៉ុណ្ណោះ បើទោះបីជាចូលមករកបានមួយគ្រាប់ដើម្បីពង្រឹងជ័យជំនះក្នុងការប្រកួតដែលក្រុមម្ចាស់ផ្ទះបានយកឈ្នះលើក្រុម Real Valladolid 3-0 កាលពីខែមុន។