លោកមាស ចាន់ណា លើកឡើងបែបនេះក្រោយដឹងនាំក្រុមយកឈ្នះ…

លោកមាស ចាន់ណា ជាការពិតណាស់អ្នកគាំទ្រលីគបាល់ទាត់កម្ពុជា បានរហ័សនាមអោយលោកថាបុរស Top One ប្រដូចទៅនិងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាលលោក Jose Mourinho ព្រោះលោកប្រសព្វខ្លាំងក្នុងការប្រើប្រាស់ទម្រង់លេងការពារនៅពេលដែលនាំមុខគូរប្រកួត។

យ៉ាងណាមិញសម្រាប់ការប្រកួតលីគកំពូលកម្ពុជាក្នុងសប្ដាហ៍ទី២២នេះ ក្លឹបបាល់ទាត់ណាហ្គាវើល៍ដែលដឹកនាំដោយលោកមាស ចាន់ណា ធ្វើបានយ៉ាងល្អដោយយកឈ្នះក្លឹបបាល់ទាត់នាគខៀវបឹងកេតក្នុងលទ្ធផល២ទល់និង១ ឡើងមកឈរលេខរៀងទី៣ជាបណ្ដោះអាសន្នក្នុងតារាងចំណាប់ថ្នាក់នៃលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២៣-២០២៤នេះ។

ទោះបីជាយ៉ាងណាក៏ដោយក្នុងជ័យជន្នះដ៏អស្ចារ្យរបស់ក្លឹបម្ចាស់ដី Prince Stadium លោកមាស ចាន់ណាដែលជាគ្រូបង្គោលបានលើកឡើងបែបនេះថា “ អរគុណដល់បឹងកេតដែលបានបង្ហាញការលេងល្អ ធ្វើឲ្យការប្រកួតនេះទាក់ទាញ ហើយខ្ញុំរីករាយណាស់ដែលបានឃើញកូនក្រុមខ្លួនលេងខ្លាំង ម្នាក់ៗមានឆន្ទៈក្នុងការលេងបែបនេះ”។

គួរបន្ថែមផងដែលជំនួបរវៀងក្លឹបបាល់ទាត់នាគខៀវបឹងកេតតទល់ជាមួយក្លឹបបាល់ទាត់ណាហ្គាវើល៍អាចនិយាយបានថាជាការប្រកួតដ៏ជក់ចិត្តជាងគេ ហើយក៏ជាការប្រកួតដែលមាននាក់កាំទ្រចូលរួមទស្សនាច្រើនជាងគេផងដែល ពោលមាននាក់អ្នកគាំទ្រចូលរួមទស្សនាសរុបចំនួន ៣,៤១៩នាក់ឯណោះ៕