* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Andres Nieto ដាក់គោលដៅបែបនេះសម្រាប់រដូវកាល២០២៣-២០២៤…
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន Andres Nieto គឺជាសរសៃឈាមដ៏រស់រវើកក្នុងក្លិបយក្សរបស់កម្ពុជាមួយនេះ ហើយអ្វីដែលសំខាន់ Nieto គេបានបង្ហាញការតាំងចិត្តជាច្រើនសម្រាប់រដូវកាលថ្មីនេះ។
យ៉ាងណាមិញខ្សែប្រយុទ្ធស្លាបសញ្ជាតិកូឡុំប៊ីខាងលើបានបង្ហាញអំពីគោលដៅរបស់ខ្លួនសម្រាប់រដូវកាលថ្មីបែបនេះថា “ ជាការពិត ខ្ញុំរីករាយណាស់សម្រាប់រដូវកាលថ្មីនេះ ហើយគ្រប់រដូវកាលដែលនៅជាមួយក្លិបខ្ញុំតែងតែបានបង្ហាញខ្លួនច្រើន
ខ្ញុំនិងព្យាយាមឲ្យអស់ពីសម្ថតភាពព្រោះខ្ញុំមិនទាន់ដល់ចំនុចកំពូលរបស់ខ្ញុំទេ។ ខ្ញុំនៅមានគោលដៅជាច្រើនទៀត ខ្ញុំចង់ឈ្នះពានរង្វាន់ AFC Cup ពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូលម្តងទៀត ”។
គួរបញ្ជាក់ផងដែលថា Andres Nieto នៅតែរក្សាការតាំងចិត្តចង់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជានិងពានរង្វាន់សម្ដេចម្ដងទៀត បើទោះបីជារដូវកាលថ្មីនេះក្លិបនីមួយៗកាន់តែមានការប្រកួតប្រជែងខ្លាំងក៏ដោយ ខ្សែប្រយុទ្ធរូបនេះជឿជាក់លើមិត្តក្រុមរបស់ខ្លួនជានិច្ច៕