Takaki Ose បង្ហាញអារម្មណ៍ខឹងសម្បាជាខ្លាំងចំពោះកីឡាករម្នាក់ដែលសម្ដែង...

ពិតណាស់កាលពីរាត្រីថ្ងៃទី៦ខែមិនាកន្លងទៅ ក្លឹបយក្សភ្នំពេញក្រោនបានធ្វើការប្រកួតតទល់ជាមួយក្លឹបបាល់ទាត់វិសាខាក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផលបញ្ចប់៩០នាទី២ទល់និង២ នាកីឡដ្ឋាន Prince Stadium។

យ៉ាងណាមិញក្នុងជំនួបដ៏ក្ដៅគគុគនេះ ខ្សែការពារឆ្នើមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករ Takaki Ose បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះទង្វើរបស់កីឡាករម្នាក់ក្នុងក្លឹបវិសាខា បង្ហាញនៅលើបណ្ដាញសង្គមបែបនេះថា “ អំពីអ្វីដែលបានកើតឡើងក្នុងការប្រកួតថ្ងៃនេះ។ ជាដំបូង ខ្ញុំគិតថាវាជារឿងធម្មតាទេក្នុងការរំភើបអំឡុងពេលប្រកួត។ តែខ្ញុំមានអារម្មណ៍មិនល្អចំពោះរឿងនោះទេ។ យ៉ាង​ណា​មិញ ខ្ញុំ​ពិត​ជា​មិន​អាច​អត់​ទោស​ចំពោះ​ទង្វើ​ដែល​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ​បាន​ទេ។ ទទួលថាជាការល្អក្នុងការខិតខំប្រឹងប្រែងសម្រាប់ខ្លួនអ្នក និងក្រុមរបស់អ្នក ប៉ុន្តែអ្នកមិនគួរធ្វើអ្វីដែលបង្ហាញពីការមិនគោរពនោះទេ ”។

គួរបន្ថែមផងដែលថាខ្សែការពារសញ្ជាតិជប៉ុន Takaki Ose អាចនិយាយបានថាជារនាំការពារដ៏រឹងមាំរបស់ក្លឹបសិង្ហក្រហមភ្នំពេញក្រោន ពោលរូបនេះមានបទសោធន៍ច្រើនឆ្នាំទៅហើយសម្រាប់ការប្រកបអាជីពក្នុងលីគកំពូលកម្ពុជា ហើយរូបគេក៏រួមចំណែកជួយក្លឹបម្ចាស់ដី RSN ឈ្នះពានរង្វាន់ជាច្រើនផងដែរ៕