ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកដែលមានក្រុមតំណាងឲ្យទ្វីបអាស៊ីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ រហូត ទៅដល់៣ក្រុម.........


ក្រុមទាំងបីតំណាងទ្វីបអាស៊ី សុទ្ធតែទទួលបានលទ្ធផលដ៏គាប់ចិត្តនាជំនួប​ចុងក្រោយក្នុងពូលរៀងៗខ្លួន ដែលអាចធ្វើឲ្យក្រុមតំណាងទ្វីបអាស៊ីទាំងបីនេះឡើងទៅដល់វគ្គ ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA   world cup 2022 នៅប្រទេសកាតា ក្នុងនោះរួមមាន

១. អូស្តា្រលី

ក្រុមជម្រើសជាតិអូស្រា្តលី ដែលបានឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីពួកគេធ្វើបានយ៉ាងល្អនៅក្នុងពូល D ដោយចាញ់ 1 ប្រកួតនឹងឈ្នះវិញ 2 ប្រកួត។ ហើយនឹងត្រូវជួបអាហ្សង់ទីននៅក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៅម៉ោង​២ យប់នេះ។

▪️ចាញ់បារាំង 4-1
▪️ឈ្នះទុយនីស៊ី 1-0
▪️ឈ្នះដាណឺម៉ាក 1-0



២. ជប៉ុន 

ក្រុមសាំមូរ៉ៃខៀវជប៉ុនបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃពូល E នៃព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតា ហើយនេះក្លាយជាលើកដំបូងសម្រាប់ជប៉ុនដែលបានឡើងទៅកាន់វគ្គ ១៦ក្រុម ២លើកជាប់គ្នាគិតត្រឹម World Cup 2018 មក  ហើយនឹងត្រូវជួបក្រូអាស៊ីនៅការប្រកួតវគ្គជម្រុះ ១៦ក្រុមបន្ទាប់។

▪️ជប៉ុនឈ្នះអាល្លឺម៉ង់ ២-១ 
▪️ជប៉ុនចាញ់កូស្តារីកា ១-០ 
▪️ជប៉ុនឈ្នះអេស្ប៉ាញ ២-១ 



៣. កូរ៉េខាងត្បូង

ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបង្កើតភាពភ្ញាក់ផ្អើល ទៅកាន់ពិភពលោកក្នុងនាមជាក្រុមទីបីមកពីទ្វីបអាស៊ី ឡើងវគ្គ ១៦ក្រុមចុងក្រោយជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួននៅ World Cup ដោយលើកដំបូងនៅឆ្នាំ ២០០២ និងលើកទីពីរឆ្នាំ ២០១០ បន្ទាប់ពីបានយកឈ្នះ ព័រទុយហ្កាល់ ២-១ កាលពីយប់មិញ ។

▪️ស្មើជាមួយអ៊ុយរូហ្គាយ ០-០
▪️ចាញ់ហ្គាណា ៣-២
▪️ឈ្នះ ព័រទុយហ្កាល់ ២-១