* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Pep និយាយថា Matheus Nunes ល្អ ត្រូវការការចង្អុលបង្ហាញចំណុចខ្សោយបន្ថែម....
គ្រូបង្វឹកអេស្ប៉ាញសរសើរភាពប៉ិនប្រសព្វរបស់កីឡាករចំណូលថ្មីសញ្ជាតិព័រទុយហ្គាល់ ហើយគាត់បានត្រៀមខ្លួនជាស្រេចដើម្បីចង្អុលបង្ហាញកន្លែងដែល Nunes ត្រូវកែលម្អជាពិសេស។

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ពន្យល់ពីមូលហេតុដែលលោកសម្រេចចិត្តចុះហត្ថលេខាលើ Matheus Nunes និងចង្អុលបង្ហាញពីតំបន់ដែលកីឡាករអាចកែលម្អបាន។

ក្រុមមេឃខៀវបានចុះហត្ថលេខាលើកីឡាករវ័យ 25 ឆ្នាំនៅក្នុងរយៈពេលចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2023 ក្នុងតម្លៃប្រហែល 53 លានផោន ហើយគាត់មិនទាន់បានលេងមួយប្រកួតសម្រាប់ក្លឹបថ្មីរបស់គាត់នៅឡើយទេ។ ប៉ុន្តែលោក Pep ជឿជាក់ថាភាពប៉ិនប្រសប់របស់គាត់នឹងមានអត្ថប្រយោជន៍ច្រើនសម្រាប់ក្រុម ។