* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Tiffy Army ពិចារណាក្នុងការដកខ្លួនចេញ ពីការប្រកួតលីគកំពូលកម្ពុជា បើសិនជាមិនមានការដោះស្រាយសមហេតុផលណាមួយ
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (TIFFY Army FC)ពិចារណាដកខ្លួនចេញពីលីគកំពូលម្ពុជា Cambodian Premier League រដូវកាល 2024/25 ប្រសិនបើសហព័ន្ធមិនលុបការពិន័យមកកាន់ក្រុមគ្រូបង្វឹក នៅក្នុងការប្រកួតដ៏អយុត្តិធម៌កាលពីសប្ដាហ៍ទី៧នោះទេ ជុំវិញរឿងចម្រូងចម្រាសក្នុងការប្រកួតទល់នឹងវិសាខា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
យ៉ាងណាមិញកាលពីម្សិលមិញគណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់កម្ពុជា ចេញសេចក្ដីសម្រេចដូចខាងក្រោកម៖
១. លោកគ្រូបង្គោល ភា សុភ័ត្រ្តា (ទីហ្វីអាមី) ត្រូវបានគណៈកម្មការវិន័យ ពិន័យ ១៥ប្រកួត និងប្រាក់ ២លានរៀល ពីបទចូលទីលាន យកក្បាលបុកចំទ្រូងអាជ្ញាកណ្តាល និងបំផ្លាញក្តារប្តូរកីឡាករ
២. កីឡាករ ជឿន ណាចា ត្រូវបានគណៈកម្មការវិន័យ ពិន័យ ៤ប្រកួត និងប្រាក់ ២៥ម៉ឺនរៀល ពីបទប្រើកាយវិការមិនសមរម្យ និងជេរប្រមាថមន្រ្តីការប្រកួត
៣. កីឡាករ JOSEMAR ត្រូវបានគណៈកម្មការវិន័យ ពិន័យចំនួន ៣ប្រកួត និងពិន័យ ២៥ម៉ឺនរៀល ពីបទបង្ហាញអាកប្បកិរិយាមិនមែនកីឡាទៅលើគូរប្រកួត
៤. កីឡាករ អ៊ុប កាម៉ុល ត្រូវបានគណៈកម្មការវិន័យ ពិន័យ ៤ប្រកួត និងប្រាក់ ៥០ម៉ឺនរៀល ពីបទប្រើអាកប្បកិរិយាមិនមែនកីឡា ទៅលើមន្រ្តីការប្រកួត និងនិងបំផ្លាញក្តារប្តូរកីឡាករ
៥. ត្រូវព្រមាន ក្លិបទីហ្វីអាមី ពីបទមិនបានគ្រប់គ្រងទស្សនិកជន មន្រ្តី និងកីឡាករឱ្យបានល្អ
ខាងក្រោមនេះជាលិខិតរបស់ក្លិបបាល់ទាត់ Tiffy Army ផ្ញើជូនសហព័ន្ធបាល់ទាត់កម្ពុជា៖