* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបយក្សពីរនេះគឺក្រុមមិនស្គាល់ពាក្យថាចាញ់សោះក្នុងវគ្គជម្រុះពានរង្វាន់ UCL ខណៈក្លឹប…
ជារឿងពិតការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ UEFA Champions League ត្រូវបានបញ្ចប់ជាស្ថាពរ ដោយក្រុមខ្លះធ្វើអោយអ្នកគាំទ្ររីករាយជាមួយជ័យជម្នះជាបន្តបន្ទាប់ ខណៈក្រុមខ្លះទៀតក៏មិនបានបំពេញនូវអ្វីដែលអ្នកគាំទ្រចង់បានឡើយ ពោលដូចជាការធ្លាក់ចេញពីវគ្គចែកពូលរបស់ក្លឹបបិសាចក្រហមជាដើម។
យ៉ាងណាមិញក្រៅពីភាពមិនគាប់ប្រសើររបស់ក្រុមមួយចំនួនក្នុងពានរង្វាន់ UCL អេតមីនចង់បង្វែរអារម្មណ៍បងប្អូនប្រិយមិត្តមកដឹងអំពីស្ថិតិរបស់ក្រុមខ្លាំងទាំងពីរនេះវិញ ដោយជើងខ្លាំងទាំងពីរនោះ៦ប្រកួតកន្លងទៅក្នុងវគ្គចែកពូលមិនដែលស្គាល់ពាក្យថាចាញ់ឬស្មើរឡើយ។
ទោះបីជាយ៉ាងណាក៏ដោយជើងខ្លាំងទាំងពីរនោះគឺក្លឹបបាល់ទាត់អធិរាជស Real Madrid និងក្លឹបបាល់ទាត់មេឃខៀវ Manchester City ក្លឹបយក្សទាំងពីរនេះមិនដែលធ្វើអោយអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយក្នុងវគ្គចែកពូល UCL រដូវកាល ២០២៣-២០២៤នេះ។
គួរបន្ថែមផងដែលថាក្រៅពីស្ថិតិដ៏អស្ចារ្យរបស់ក្លឹបបាល់ទាត់អធិរាជស Real Madrid និងក្លឹបបាល់ទាត់ Manchester City ក្នុងរដូវកាលនេះ ក្លឹប FC Bayern Munich ឯណោះវិញក៏បានរក្សាមិនដែលចាញ់សោះ៤០ប្រកួតចុងក្រោយគិតក្នុងវគ្គចែកពូល UEFA Champions League៕