* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តោខៀវ Chelsea កំពុងតែប្រជែងជាមួយ Liverpool ចុះហត្ថលេខាខ្សែបម្រើ Matheus Nunes
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Matheus Nunes បានក្លាយជាគោលដៅកំពូលរបស់ក្រុមហង្សក្រហម Liverpool សម្រាប់រដូវរងារនេះ ខណៈដែលលោក Jurgen Klopp សម្លឹងមើលការពង្រឹងប្រព័ន្ធបម្រើនៅក្នុង ប៉ុន្តែការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ឥឡូវនេះអាចត្រូវបានឆក់យកដោយក្លិបតោខៀវ Chelsea។
ខណៈដែរតោខៀវ Chelsea ទើបតែប្រជែងយកបានខ្សែបម្រើស្លាបសញ្ជាតិអ៊ុយក្រែន Mykhailo Mudryk ពីក្រុមកំពូលតារាងក្របខណ្ឌ Premier League កាំភ្លើងធំ Arsenal កាលពីពេលថ្មីៗនេះ។
គួរអោយដឹងដែរថា Nunes បានផ្ទេរពីក្លិប Sporting Lisbon ទៅ Wolves កាលពីរដូវក្តៅមុនក្នុងតម្លៃខ្លួន 38 លានផោន ហើយគាត់បានបង្ហាញខ្លួនចំនួន ១៧ ប្រកួតសម្រាប់ក្រុមមកទល់ពេលនេះ។