បង្ហាញខ្លួនត្រឹមតែ៦៩ប្រកួត Haaland ជាប់ឈ្មោះក្នុងកំណត់ត្រាមួយនេះរបស់ Premier League…

ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរបស់ក្លឹបបាល់ទាត់មេឃខៀវ Manchester City កីឡាករ Erling Haaland ហាក់នៅតែបន្តដំណើរជាមួយភាពជោគរបស់ខ្លួនក្នុងទឹកដីអង់គ្លេស ដោយគិតមកដល់ពេលនេះរូបគេបង្ហាញខ្លួនបាន៦៩ប្រកួតប៉ុន្តែរូបគេបានបំបែកកំណត់ត្រាជាបន្តបន្ទាប់។

យ៉ាងណាមិញក្រោយរូបគេបន្តរកបានបីគ្រាប់ម្នាក់ឯងក្នុងជំនួបតទល់ជាមួយក្លឹបបាល់ទាត់ញញួរយក្ស West Ham កាលពីរាត្រីថ្ងៃទី៣១ខែសីហាកន្លងទៅ Haaland ក៏បានក្លាយជាកីឡាករកំពូលលំដាប់ទី៤ដែលរកបាន Hat-Tricks ច្រើនគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់អង់គ្លេស ដោយខ្សែប្រយុទ្ធកំពូលរូបនេះបង្ហាញខ្លួនបានត្រឹមតែ៦៩ប្រកួតប៉ុនណ្ណោះរូបគេរកបាន Hat-Tricks រហូតដល់ទៅ៨លើកឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់កីឡាករដែលឈរចំណាប់លេខ១ក្នុងនាមជាកីឡាករដែលរក Hat-Tricks បានច្រើនជាងក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេសគឺលោក Sergio Aguero ដែលលោកក៏ជាវីរៈបុរសរបស់ក្លឹបបាល់ទាត់មេឃខៀវ Man City ផងដែរ។

គួរបន្ថែមផងដែលថាសម្រាប់បេក្ខភាពទាំង៤រូបដែលធ្វើបាន Hat-Tricks ច្រើនលើកជាងគេក្នុងកំណត់ត្រារបស់ Premier League រួមមាន៖ 
ទី៤ កីឡាករ Erling Haaland បង្ហាញបាន៦៩ប្រកួតរកបាន Hat-Tricks ចំនួន៨លើក។

ទី៣​ លោក Robbie Fowler ដែលលោកក៏អាចរាប់បានថាជាវីរៈបុរសរបស់ក្លឹបបាល់ទាត់ហង្សក្រហម Liverpool មួយរូបដែរ ដោយការបង្ហាញសរុបក្នុងលីគកំពូលអង់គ្លេសចំនួន ៣៧៩ប្រកួត លោករកបាន Hat-Tricks ចំនួន៩លើកផងដែរ។

ទី២ លោក Alan Shearer បង្ហាញខ្លួនបានចំនួន៤៤១ប្រកួត លោករកបាន Hat-Tricks បានរហូតដល់ទៅ១១ឯណោះ។

និងទី១ Sergio Aguero បង្ហាញខ្លួនបាន២៧៥ប្រកួតរកបាន Hat-Tricks ចំនួន១២លើក ក្លាយជាកំពូលកីឡាករដែលរកបាន Hat-Tricks ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស៕