* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្គោលរបស់ក្លឹប Terrenganu ត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃព្រោះមិនដាក់...
ជាការពិតក្លឹបបាល់ទាត់ Terrenganu បានរងបរាជ័យក្នុងដីរបស់ខ្លួនដោយលទ្ធផល៣ទល់និង២ក្រោមថ្វីជើងក្លឹបយក្សរបស់កម្ពុជាព្រះខ័នរាជស្វាយរៀងសម្រាប់ជើងទី១នៃពានរង្វាន់ Asean Club Championship Shopee Cup ។
យ៉ាងណាមិញក្រោយបរាជ័យក្នុងដីរបស់ខ្លួនបែបនេះអ្នកគាំទ្ររបស់ក្លឹប Terrenganu Fc បាននាំគ្នារិះគន់យ៉ាងចាស់ដៃទៅក្រុមជាពិសេសនោះអ្នកគាំទ្រមានចេតនាចង់អោយក្លឹបបណ្ដេញគ្រូបង្គោលបច្ចុប្បន្នរបស់ក្លឹបលោក Tomislav Steinbrückner ចេញពីដំណែងតែម្ដង។
ទោះបីជាយ៉ាងណាក៏ដោយគ្រូបង្គោលសញ្ជាតិក្រូអាតរូបនេះ មិនទាន់ចម្លើយបកស្រាយទៅកាន់អ្នកគាំទ្របានឡើយថាហេតុអ្វីបានជាលោកសម្រេចចិត្តមិនប្រើប្រាស់កីឡាករសញ្ជាតិក្រូអាច Ivan Mamut ដែលជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេនៅក្នុងក្រុម។
គួរបន្ថែមផងដែលថាខ្សែប្រយុទ្ធក្រូអាត Ivan Mamut ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាកម្លាំងដល់សំខាន់របស់ក្លឹបបាល់ទាត់ Terrenganu ខណៈពឹងផ្អែកលើបទពិសោធន៍ Ivan ក៏ធ្លាប់ជាប់ជម្រើសជាតិក្រូអាតអាយុក្រោម១៩ឆ្នាំផងដែលកាលពីឆ្នាំ២០១៦៕