ក្លិប Chonburi FC នៃក្របខណ្ឌលីគកំពូលថៃ បានបញ្ចប់កុងត្រាដល់អ្នកចាំទី Worawut Sukuna ។

ហេតុការណ៍កើតឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅពេលដែលអ្នកចាំទីរបស់ក្លឹប Chonburi FC កីឡាករWorawut Sukuna បានបើករថយន្តនៅក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស និងរងរបួស។



កាល​ពី​ពេល​ថ្មីៗ​នេះ​ក្លឹប Chonburi FC បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​បន្ថែម បន្ទាប់ពីមានការណ៏ពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិប ដោយលោក Wittaya Khunpluem ប្រធានក្លឹបបានសម្រេចលុបចោលកិច្ចសន្យាជាមួយអ្នកចាំទី Worawut Sukuna ។ទន្ទឹមនឹងនេះ អ្នកចាត់ការក្រុម Chonburi FC  លោក Sasit Singtothong ក៏បានប្រកាសលាពីតំណែងផងដែរ ដើម្បីទទួលខុសត្រូវចំពោះឧប្បត្តិហេតុ ដែលអ្នកចាំទី Worawut Sukhuna បានបើកបរក្នុងស្ថានភាពស្រវឹង ហើយបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។


 
ជាចុងក្រោយក្លឹបនៅតែបន្តទទូចថាខ្លួននឹងមិនការពារជនល្មើសឡើយ ហើយក៏ត្រៀម​សហការ​ជាមួយ​សមត្ថកិច្ច និង​នាំ​ខ្លួន​ជនល្មើស​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់  ដើម្បីធ្វើជាគំរូល្អ និងទំនួលខុសត្រូវសង្គម ពួកគេ​ក៏​បាន​បញ្ជាក់​ដែរ​ថា​នឹង​គ្រប់គ្រង​កីឡាករ​បាល់ទាត់ទាំងអស់ រួមទាំងបុគ្គលិកនៅក្នុងក្លឹប មិនបណ្តាលឱ្យហេតុការណ៏ ទាល់​តែ​មាន​ការ​បាត់​បង់ជីវិត​បែប​នេះ​កើត​ឡើង​ទៀត។