* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្គោលរបស់ក្លឹបបាល់ទាត់ Al Hilal ថាអោយ Neymar ចំៗបែបនេះ ហើយកោតសរសើរ…
លីគបាល់ទាត់អារ៉ាប់ក្នុងពេលបច្ចុប្បន្នកំណើនកីឡាករល្បីៗសម្រុកទៅប្រកបអាជីពនាទីនោះជាខ្លាំង ហើយមុននិងមានវត្តមានកីឡាករកំពូលៗទាំងអស់នោះទៅប្រកបអាជីពនាទីនោះក៏ដោយសារតែមានការត្រួសត្រាយផ្លូវពីសំណាក់កីឡាករ Cristiano Ronaldo ផងដែរ Cr7 គឺជាកីឡាករម្នាក់គត់ដែលសម្រេចទៅប្រកបអាជីពនាលីគបាល់ទាត់ Saudi Pro League របស់អារ៉ាប់។
យ៉ាងណាមិញក្នុងចំណោមកីឡាករជាច្រើនដែលទៅប្រកបអាជីពនាទឹកដីអារ៉ាប់ គេកត់សម្គាល់ឃើញថាកីឡាករ Neymar Jr គឺជាកីឡាករមួយរូបដែលទទួលរងនូវបង្ហារបួសច្រើនជាងគេ ពោលរូបគេមិនសូវបានបង្ហាញខ្លួនអោយក្លឹបបាល់ទាត់ Al Hilal ឡើយចាប់ពីផ្លាស់ចេញពីក្លឹប PSG មក។
ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះគ្រូបង្គោលរបស់ក្លឹបបាល់ទាត់ Al Hilal លោក Jorge Jesus បាននិយាយអំពី Neymar ចំៗបែបនេះថា " Neymar គេផ្ទុយស្រឡះពី Ronaldo ត្រង់ Ronaldo គេមានចំណង់ជាមួយបាល់ទាត់ ដូច្នេះគេដាក់បាល់ទាត់ជាគោលដៅអាទិភាព ដោយឡែក Neymar មានចំណង់តែលើរឿងផ្សេង ពាក់ព័ន្ធជីវិតឯកជនរបស់គេ ដែលគេទៅខ្វល់រឿងអស់នោះជាង " ៕