មុនប៉ះU19 ទីម័រខាងកើតស្អែកនេះ លោក ភា សុភក្ត្រា គ្រូU19 កម្ពុជា បង្ហាញចំណាប់អារម្មណ៍បែបនេះ!!

លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាU19 បានបង្ហាញចំណាប់អារម្មណ៍នឹងការតាំងចិត្តក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃស្អែក ដែលក្រុមជម្រើសជាតិកម្ពុជា U19 ត្រូវជួបក្រុមជម្រើសជាតិទីម័រU19  ក្នុងការប្រកួតពានរង្វាន់ ASEAN U19 Boy’s Championship 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។

លោក ភា សុភក្ត្រា បាននិយាយថា៖«ខ្ញុំពិតជាមានមោទនះភាពក្នុងការចូលរួមការប្រកួតកម្រិតយុវជន U19 លើកនេះ វាជាឱកាសដ៏ពិសេសលើកទីមួយក្នុងនាមជាគ្រូបង្គោលក្រោយចូលរួមគ្រប់ឈុតជម្រើសជាតិ អស់រយះពេល ១៧ឆ្នាំក្នុងនាមជាជំនួយការ។ ការប្រកួតនេះគឺសំខាន់សម្រាប់ប្រជាជនយើង ខ្ញុំនិងធ្វើអោយអស់លទ្ធភាពដើម្បីអោយបងប្អូនទាំងអស់គ្នាទទួលបាននូវការពេញចិត្ត និងសប្បាយចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ដ៏ស្រស់ស្អាតរបស់យើងបន្តទៀត មិនថាលីគ ក្លិប និងជម្រើសជាតិ»។

គូរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាU19 ស្ថិតក្នុងពូល A ដែលនឹងត្រូវធ្វើការប្រកួតទីមួយជាមួយក្រុមជម្រើសជាតិទីម័ U19 ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៣:០០ រសៀល ប្រកួតទីពីត្រូវជួបម្ចាស់ផ្ទះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U19 ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ម៉ោង ៧:៣០ រសៀល នឹងប្រកួតចុងក្រោយត្រូវជួបក្រុមជម្រើសជាតិហ្វិលីពីន U19 ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:៣០ រសៀល ។