* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើក្លិបដែលបានចូលរួមការប្រកួតពានរង្វាន់ Shopee Cup ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
ក្លិបព្រះខ័នរាជស្វាយរៀងជាក្លិបតំណាងកម្ពុជា ដែលចូលរួមការក្រកួតពានរង្វាន់ជើងឯកតំបន់អាស៊ាន ASEAN Club Championship-Shopee Cup 2024/2025 ។ ដោយក្នុងពានរង្វាន់ Shopee Cup នេះ ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល A ជាមួយ BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Shan United FC របស់មីយ៉ាន់ម៉ា ។
ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមកហើយ ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
ចំណែកក្រុមតំណាងឱ្យកម្ពុជា ដែលធ្លាប់ចូលរួមក្នុងពានរង្វាន់នេះកាលពីឆ្នាំ២០០៣ គឺគឺក្រុម Samart United (បច្ចុប្បន្នភ្នំពេញក្រោន) នឹងនៅឆ្នាំ២០០៥ ក្រុមណាហ្គាខប(បច្ចុប្បន្ន ណាហ្គាវើល៍) ក៏បានចូលរួមផងដែរ ។
យ៉ាងណាមិញសម្រាប់ក្លិបដែលចូលរួមពានរង្វាន់ជើងឯកតំបន់អាស៊ាន Shopee Cup ឆ្នាំ២០២៤-២៥ ក៏ទទួលបានអត្ថប្រយោជន៍ច្រើនគួរសមដូចជា ៖
- ការដំទ្បើងផ្ទាំងផ្សាយពាណិជ្ជកម្ម LED ដោយឥតគិតថ្លៃនៅកីឡដ្ឋាន...
- មិនមានថ្លៃភ្លើងសម្រាប់ដំណើរផ្សាយពាណិជ្ជកម្ម LED ខណៈដែលអ្នករៀបចំផ្តល់ម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន...
- ការធានារ៉ាប់រងលើការធ្វើដំណើរ និងស្នាក់នៅ សម្រាប់ការប្រកួតនៅក្រៅដី៖ ថ្លៃសំបុត្រយន្តហោះទៅមក និងសណ្ឋាគារលំដាប់ផ្កាយ ៥ សុទ្ធតែត្រូវបានឧបត្ថម្ភ...
- ក្លិបនីមួយៗទទួលបានថវិកា ១ ម៉ឺនដុល្លារ បន្ទាប់ពីការប្រកួតនីមួយៗ ហើយក៏កើនទ្បើងអាស្រ័យលើលទ្ធផលរបស់ពួកគេផងដែរ.។