* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបយក្ស Al-Nassr ត្រៀមកញ្ចប់ទឹកប្រាក់យ៉ាងច្រើនទុកសម្រាប់នាំចូលកីឡាករ Man Utd ពីររូបនេះ…
តាមរយៈការចុះផ្សាយរបស់ The Daily Mail បានអោយដឹងថា ក្លឹប Al-Nassr បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Casemiro និង Wan-Bissaka របស់ក្លឹប Man United។
ជាមួយគ្នានេះដែលក្រុមការងាររបស់ក្លឹប Al-Nassr បានបញ្ជាក់អំពីការហ៊ានដាក់នៅសំណើរជាមួយកញ្ចប់ថវិកាយ៉ាងច្រើន សម្រាប់កីឡាករសញ្ជាតិប្រេស៊ីល ដែលគាត់ទទួលបានប្រាក់ឈ្នួលច្រើនជាង ៣៧៥០០០ផោនក្នុងមួយសប្តាហ៍ ហើយពួកគេក៏បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើរផ្ទេរកីឡាករ Wan-Bissaka នៅក្នុងខែមករានេះ ក្រោយពេលសំណើរផ្ទេរកីឡាករ Emerson Royal ក្នុងតម្លៃ ២០លានផោនរបស់ពួកទៅកាន់ក្លឹប Tottenham ត្រូវបានបដិសេធ។
គួរបន្ថែមផងដែលថាក្លឹបបិសាចក្រហម Man United អាចនឹងសម្រេចចិត្តលក់ទាំង Casemiro និង Wan-Bissaka ប៉ុន្តែវានៅតែត្រូវបានគេមើលឃើញថា តើការផ្ទេរនេះអាចនឹងកើតឡើងក្នុងខែមករានេះឫយ៉ាងណា? ព្រោះក្លឹបបិសាចក្រហមត្រូវធ្វើការប្រកួតជាមួយនឹងក្លឹប Two Newport County នៅចុងសប្តាហ៍នេះក្នុងពានរង្វាន់ FA Cup៕