* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ធ្វើតាមសន្យា!! លោកគ្រូ ភា សុភក្ត្រា បានប្រកាសចាកចេញជាផ្លូវការពីក្រុមជម្រើសជាតិកម្ពុជា
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នា លោក ភា សុភក្រ្តា បានប្រកាសលាលែងតំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។

កាពិតណាស់ លោក ភា សុភក្រ្តា បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា U19 ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនអាស៊ាន AFF U19 Boy's Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី ។ ដោយលោកបានដឹកនាំក្រុម U19កម្ពុជា ទទួលបានលេខ២ក្នុងពូល A នឹងរកបាន៣ពិន្ទុ ក្រោយពីទីម័រខាងកើត ៣-2 ,ចាញ់ឥណ្ឌូនេស៊ី ២-០ និងឈ្នះហ្វីលីពីន ១-0 ។
ក្រោយចប់ភារកិច្ចលោក លោក ភា សុភក្រ្តា បានសរសេរបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនលោកថា « ចាប់ពីពេលនេះអ្នកទាំងអស់គ្នាអាចបំភ្លេចឈ្មោះខ្ញុំបានពីបាល់ទាត់ជម្រើសជាតិ #តែសូមកុំឈប់គាំទ្របាល់យើងអោយសោះ
សូមអរគុណការគាំទ្រ និងមតិយោបល់របស់បងប្អូន🙏
ជាចុងក្រោយសូមរក្សាភាពថ្លៃថ្នូរដល់អាជីពដែលមានវិជ្ជាជីវៈមួយនេះសម្រាប់អ្នកបន្ទាប់ "Respect" »។

គួរបញ្ជាក់ផងដែរថា លោក ភា សុភក្រ្តា ជាគ្រូបង្វឹកម្នាក់ដែលសញ្ញាបត្រ A-License និងមានចំណេះជំនាញទូលំទូលាយផ្នែកបាល់ទាត់ ជាពិសេសលោកត្រូវបានគេដឹងថា មានជំនាញខាងវិភាគ និងអត្ថាធិប្បាយបាល់ទាត់។ ហើយនេះជាលើកទី១ដែលលោក ភា សុភក្ត្រា បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាគ្រូបង្គោល។ កន្លងមក លោកធ្លាប់តែជាជំនួយការគ្រូបង្វឹកទាំងក្រុមជម្រើសជាតិយុវជន និងក្រុមធំដែលលោកបានធ្វើជាច្រើនឆ្នាំមកហើយ។