* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ramos បានរៀបរាប់ពីអាម្មណ៍របស់ខ្លួនក្រោយខកខានសម្រាប់ការប្រកួត World Cup 2022
កាលពីរដូវកាលមុនគឺជាការលំបាកមួយដោយសាររបួសនិងការសម្របខ្លួនជាមួយក្លឹបថ្មីនិងទីក្រុងថ្មី។ ខ្ញុំបានលះបង់ខ្លួនឯង ទាំងកាយ ទាំងចិត្ត ដើម្បីស្តារឡើងវិញ ហើយទទួលបានអារម្មណ៍ដូចដែលខ្ញុំតែងតែមាននិងមហិច្ឆតាដែលកំណត់សម្រាប់ខ្លួនឯង។
ជាសំណាងល្អ ខ្ញុំអាចនិយាយបានថារដូវកាលនេះ ខ្ញុំមានអារម្មណ៍ដូចខ្លួនឯងម្តងទៀត ហើយខ្ញុំត្រលប់មកលេងបាល់ទាត់វិញ ដោយលេងឱ្យក្លឹបដ៏អស្ចារ្យមួយនៅក្នុងទីក្រុងដ៏អស្ចារ្យដូចជាប៉ារីស។
ការប្រកួតបាល់ទាត់ពិភពលោក? ជាការពិតណាស់ វាគឺជាសុបិនដ៏ធំមួយដែលខ្ញុំចង់សម្រេច។ វានឹងក្លាយជា World Cup លើកទីប្រាំរបស់ខ្ញុំ ប៉ុន្តែជាអកុសល ខ្ញុំត្រូវអង្គុយមើលវានៅផ្ទះ។
វាពិបាកណាស់ ប៉ុន្តែព្រះអាទិត្យនឹងនៅតែរះនៅពេលព្រឹក។ ខ្ញុំនឹងមិនផ្លាស់ប្តូរអ្វីដែលជាខ្លួនខ្ញុំ ហើយជាចិត្តគំនិត ចំណង់ចំណូលចិត្ត ការតាំងចិត្ត ការប្រឹងប្រែង ការលះបង់របស់ខ្ញុំទេ។ 24 ម៉ោងខ្ញុំគិតអំពីបាល់ទាត់។
នេះជាអារម្មណ៍របស់ខ្ញុំ ហើយខ្ញុំចង់ចែករំលែកវាជាមួយអ្នកទាំងអស់គ្នា។
អរគុណសម្រាប់ការគាំទ្រ។ មានឧបសគ្គ និងគោលដៅជាច្រើនទៀតនៅខាងមុខ។
ជួបគ្នាឆាប់ៗនេះ Spain។
ជូនពរអ្នកសំណាងល្អ។ Ramos!