* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Suarez សរសើរ Nuñez ថាជាខ្សែប្រយុទ្ធល្អបំផុតម្នាក់ក្នុងពិភពលោក
Luis Suarez ខ្សែប្រយុទ្ធជើងចាស់របស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បញ្ជាក់ថាលោកមិនបារម្ភប្រសិនបើលោកត្រូវចាកចេញពីក្រុម។ ដោយសារតែខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងពិភពលោកកំពុងរង់ចាំការកាន់កាប់រួចហើយ។

ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំបានចូលលេងអោយបម្រើជម្រើសជាតិដល់ទៅ១៣៧ដង ហើយបានសារភាពថាជិតដល់ពេលចូលនិវត្តន៍ហើយ។ ប៉ុន្តែលោកបញ្ជាក់ថា លោកមិនបារម្ភថាក្រុមនឹងខ្វះអ្នករកគ្រាប់បាល់បញ្ចូលទីនោះទេ ព្រោះDarwin Nuñez បានមកជំនួសកន្លែងរបស់លោកហើយ។

Suarez និយាយអំពី Nuñez ៖ “ខ្ញុំមានលេខ៩ល្អបំផុតក្នុងលោកកំពុងរង់ចាំខ្ញុំ ពួកយើងត្រូវតែគាំទ្រគាត់ និងរីករាយជាមួយគាត់។”