* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Real Madrid កំពុងតាមចែចូវខ្សែការពារ Arsenal រូបនេះ
Real Madrid ត្រូវបានដឹងថាបានទាក់ទងអ្នកតំណាងរបស់ខ្សែការពារ William Saliba របស់ Arsenal អំពីលទ្ធភាពនៃការផ្ទេរកីឡាកររូបនេះទៅកាន់ Santiago Bernabeu ក្នុងទីផ្សាររដូវក្តៅឆ្នាំ 2025 ។
ពិតណាស់ Real Madrid ចង់ពង្រឹងទីតាំងខ្សែការពារកណ្តាល និងផ្តល់អាទិភាពក្នុងការជ្រើសរើសកីឡាករកំពូលក្នុងតំណែងនេះ ដើម្បីចាប់ដៃគូរជាមួយ Antonio Rudiger ស្របពេលដែល David Alaba និង Eder Militao ជួបបញ្ហារបួស។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានសញ្ញាណាមួយពី Saliba ថាគាត់នឹងចាកចេញពី Arsenal នៅពេលណានោះទេ។ដោយកាលពីរដូវក្តៅមុន Saliba បានបន្តកិច្ចសន្យារបស់គាត់ជាមួយក្រុមកាំភ្លើងធំរហូតដល់ខែមិថុនា ឆ្នាំ 2027 ។