Liverpool បញ្ជាក់ថារបួសជង្គង់ Arnold នឹងអវត្តមានប្រហែល 3 សប្តាហ៍

លោក Pep Leanders ជំនួយការអ្នកចាត់ការទូទៅរបស់ Liverpool បានបង្ហើបថា  Trent Alexander-Arnold ខ្សែ​ការពារ​ស្ដាំ​ឆ្នើម​របស់​ក្រុម​មាន​របួស​សរសៃ​ចង​ជង្គង់ហើយនឹងត្រូវសម្រាកព្យាបាលប្រហែល 3 សប្តាហ៍ ។

ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានរងរបួសពីការទទួលជ័យជម្នះ 2-0 របស់ហង្សក្រហមលើក្រុម Arsenal ក្នុងពានរង្វាន់ FA Cup ដោយ Leanders បានបង្ហាញថាការស្កែនTAA មានការរហែកបន្តិចបន្តួចនៅតំបន់សរសៃចងជង្គង់។

 

“ Trent មានរបួសសរសៃចងជង្គង់ក្រោយបន្តិច។ គាត់អាចនឹងអវត្តមានប្រហែល 3 សប្តាហ៍ ដែលជារឿងធំ គាត់គឺជាកីឡាករសំខាន់ម្នាក់របស់យើង ” ។

Liverpool មាន​កីឡាករ​ខ្សែការពារ​ជាច្រើន​នាក់​បាន​រងរបួស​ក្នុង​នោះ​មាន Andy Robertson, Kostas Tsimikas និង Joel Matip ខណៈ Virgil van Dijk មិន​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ជាមួយ Arsenal ព្រោះ​គាត់មានរបួស។