* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Chris Sutton និយាយថាព័រទុយហ្គាល់មិនគួរប្រើប្រាស់ Cristiano Ronaldo ក្នុងជម្រើសដំបូងទល់នឹងក្រុមជម្រើសជាតិស្វីសឡើយ.........
អតីតខ្សែប្រយុទ្ធអង់គ្លេសលោក Chris Sutton បានលើកឡើងពីការយល់ឃើញរបស់គាត់ថាក្រុមជម្រើសជាតិព័រទុយហ្គាល់អាចទទួលរងនូវលទ្ធផលមិនល្អ ប្រសិនបើពួកគេប្រើប្រាស់កីឡាករ Cristiano Ronaldo ក្នុងជម្រើសដំបូង នៅវគ្គ 16 ចុងក្រោយក្នុងការប្រកួតពានរង្វាន់ World Cup 2022 របស់ពួកគេទល់នឹងក្រុមជម្រើសជាតិស្វីស ដែលការប្រកួតនឹងចាប់នៅថ្ងៃអង្គារ ទី៦ ខែធ្នូ វេលាម៉ោង ២ ទាលភ្លីខាងមុខនេះ។
ទោះបីជា Ronaldo ជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពបាល់ទាត់ប៉ុន្មានឆ្នាំមកនេះក៏ដោយ។ ប៉ុន្តែរដូវកាលនេះទម្រង់លេងរបស់គេបានធ្លាក់ចុះយ៉ាងច្បាស់ ស្របពេលដែលនៅក្នុងព្រឹត្តិការណ៏ FIFA world cup 2022 នេះ គាត់រកបានតែមួយគ្រាប់ប៉ុណ្ណោះ នោះជាបាល់ប៉េណាល់ទីទល់នឹងក្រុមជម្រើសជាតិហ្គាណាទៅទៀត។
អតីតខ្សែប្រយុទ្ធរបស់ក្លិប Blackburn Rovers ដែលបានឈ្នះរដូវកាល Premier League ឆ្នាំ 1994-95 ដែលជាអ្នកអធិប្បាយជួរមុខរបស់ BBC បានយល់ឃើញថា៖ “ក្រុមជម្រើសជាតិព័រទុយហ្គាល់មានកីឡាករដ៏អស្ចារ្យជាច្រើន ប៉ុន្តែកីឡាករស្វីសមានទំនុកចិត្តខ្ពស់ណាស់។ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិស៊ែប៊ីរហូតដល់ពួកគេបានឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។ លើសពីនេះ កាលពីខែមិថុនា ពួកគេបានយកឈ្នះ ព័រទុយហ្គាល់ ក្នុងការប្រកួតពានរង្វាន់ Nations League”។
គាត់បានបន្ថែមទៀតថា ៖ “ការប្រកួតនេះនឹងក្លាយជាការប្រកួតមួយដ៏អស្ចារ្យ។ ហើយខ្ញុំមានអារម្មណ៍ថា Cristiano Ronaldo នឹងរួមចំណែកជួយក្រុមជម្រើសជាតិរបស់គាត់។ ប៉ុន្តែអវិជ្ជមានច្រើនជាងវិជ្ជមានសម្រាប់ព័រទុយហ្គាល់។ ប្រសិនបើព័រទុយហ្គាល់ប្រើប្រាស់កីឡាករ Ronaldo នោះវានឹងមានហានិភ័យខ្លាំងណាស់”។