* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករវ័យក្មេងញាន សុស៊ីដាន កំពុងសម្របខ្លួនបានយ៉ាងល្អជាមួយក្លឹប...
ពិតណាស់កីឡាករវ័យក្មេងញាន សុស៊ីដាន កំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយក្លឹបថ្មីព្រះខ័នរាជស្វាយរៀង ដោយប្រកួតដំបូងក្នុងក្របខណ្ឌ Cambodia Premier League រដូវកាលឆ្នាំ២០២៤-២០២៥ ស៊ីដាន់បញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ជូលទីបានរហូតដល់ទៅ៣លើកឯណោះ។
យ៉ាងណាមិញសម្រាប់ការប្រកួតសប្ដាហ៍ទីមួយនៃលីគកំពូលកម្ពុជា ក្លឹបយក្សព្រះខ័នរាជស្វាយរៀងបានយកឈ្នះយ៉ាងចាស់ដៃទៅក្លឹបបាល់ទាត់ Tiffy Army Fc ដោយលទ្ធផល៧ទល់និង០ នេះគឺជាលទ្ធផលដ៏អាក្រក់បំផុតរបស់ក្លឹបម្ចាស់ដីកងយោធិពលខេមរភូមិ(ស្តាតចាស់)។
យ៉ាងណាក្ដីបើទោះបីជាការប្រកួតដំបូងស៊ីដានត្រូវប៉ះក្លឹបចាស់របស់ខ្លួន Tiffy Army ក៏ពិតមែនតែរូបគេក៏នៅតែធ្វើបានល្អ ពោលក្នុងចំណោមគ្រាប់បាល់ទាំង៧គ្រាប់មាន៣គ្រាប់ទៅហើយដែលជាការបញ្ជូនចេញពីជើងរបស់កីឡាករវ័យក្មេងញាន សុស៊ីដាន។
គួរបន្ថែមផងដែលថាក្រោយចប់ការប្រកួតសប្ដាហ៍ទី១ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងឈរនៅចំណាត់ថ្នាក់លេខ១ដោយមានគ្រាប់បាល់ចំណេញច្រើនជាងគេ ខណៈក្លឹបបាល់ទាត់ Tiffy Army Fc ស្ថិតនៅបាត់តារាងដោយជំពាក់គ្រាប់បាល់រហូតដល់ទៅ៧គ្រាប់៕