លោក Philippe Troussier ត្រៀមជំនួសគ្រូបង្គោលសញ្ជាតិកូរ៉េ លោកPark Hang seo ក្នុងនាមជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិវៀតណាម

អតីតគ្រូបង្គោលរបស់ក្រុមជម្រើសជាតិជប៉ុន និងក្រុមយក្សរបស់បារាំង Olympique Marseille លោក Philippe Troussier បានបង្ហើបគម្រោងក្នុងការទទួលបន្ទុកជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិវៀតណម នៅពេលដែលលោក Park Hang seo ចាកចេញជាផ្លូវការនាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ខាងមុខ ។


 

ក្នុងកិច្ចសម្ភាសន៏ជាមួយសារព័ត៍មាន Zing news របស់វៀតណាមលោក Troussier បានលើកឡើងដូចច្នេះថា ៖ 

" អាចជាផលល្អមួយសម្រាប់ខ្ញុំ ព្រោះខ្ញុំធ្លាប់ធ្វើការនៅប្រទេសវៀតណាមជាង ៣ ឆ្នាំមកហើយ ជាពិសេសជាមួយក្រុម U19 ហើយទំនាក់ទំនងរបស់ខ្ញុំក៏នៅតែបន្តមានជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណាមដដែល ទោះបីជាបច្ចុប្បន្នខ្ញុំមិនបានបម្រើការនៅទីនោះក៏ដោយ។ យ៉ាងណាក៏ដោយគម្រោងរបស់ VFF តែងតែធ្វើឳ្យខ្ញុំរំភើប និងចង់មកទីនេះសាជាថ្មីម្ដងទៀត  "។



គួរអោយដឹងផងដែរថាគ្រូបង្គោលសញ្ជាតិបារាំងរូបនេះ ធ្លាប់បានតាំងតែងជាគ្រូបង្គោលក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៩ កាលពីឆ្នាំ២០១៩។ពីមុនគាត់ធ្លាបដឹកនាំក្រុមធំៗជាច្រើនដូចជា ក្រុមជម្រើសជាតិជប៉ុន កាតា អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា កូតឌីវ័រ ប៊ូគីណាហ្វាសូ ម៉ារ៉ុក និងក្លិបយក្សរបស់បារាំង Olympique Marseille ។