ខ្សែប្រយុទ្ធវ័យក្មេង Gernacho បង្ហើបចំណាប់អារម្មណ៍ចង់ផ្លាស់ទៅកាន់ក្លឹបយក្សមួយក្នុងប្រទេស….

អ្នកគាំទ្រក្លឹបបិសាចក្រហមមួយចំនួនធំប្រាកដជាដឹងច្បាស់ហើយថាខ្សែប្រយុទ្ធវ័យក្មេង Alejandro Gernacho គឺជាកីឡាករអន្តរជាតិសញ្ជាតិអាហ្សង់ទីន តែពុំសូវមានអ្នកដឹងឡើយថា Gernacho គេមានសញ្ជាតិ២ទីមួយអាហ្សង់ទីនហើយទីគឺសញ្ជាតិអេស្ប៉ាញនេះបើយោងតាមការលើកឡើងកន្លងមករបស់លោក Mauricio Pochettino ។

យ៉ាងណាមិញថ្មីៗនេះខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងខ្លាំងរូបនេះបានបង្ហើបចំណាប់អារម្មណ៍ចង់ផ្លាស់ចេញពីក្លឹបបិសាចក្រហមប្រាប់អ្នកកាសែតលោក Gaston Edul បែបនេះថា “ Garnacho មានក្តីសុបិន្តចង់ផ្លាស់មកកាន់ទឹកដី Santiago Bernabeu ព្រោះរូបគេបានចាត់ទុក Cristiano Ronaldo ជា Idol របស់ខ្លួន ហើយរូបគេចង់ដើរតាមគន្លងរបស់ CR7 តាមរយៈការផ្លាស់ទៅចូលរួមជាមួយក្លឹបអធិរាជស Real Madrid ”។

គួរបន្ថែមផងដែលថាបច្ចុប្បន្ន Alejandro Gernacho កំពុងធ្វើបានយ៉ាងល្អសម្រាប់ការបង្ហាញខ្លួនអោយក្លឹបបាល់បាល់ទាត់ Manchester United ហើយក្លឹបអធិរាជស Real Madrid ក៏កំពុងតែដាក់ការតាមដានយ៉ាងជិតស្និទ្ធលើ Alejandro Garnacho ផងដែរ៕