Neymar គិតថាម្នាក់នេះស័ក្តិសមបំផុតក្នុងការឈ្នះ Ballon d'Or ឆ្នាំ 2024

Neymar កីឡាករឆ្នើមប្រេស៊ីល  គាំទ្រមិត្តរួមជាតិរបស់គាត់ Vinicius Jr. ដើម្បីឈ្នះ Ballon d'Or 2024នេះ។


ជាកាពិតណាស់ Vinicius បាន​ក្លាយ​ជា​កីឡាករ​ប្រេស៊ីល​ដំបូង​គេ​ដែល​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ពីរ​លើក។ Vinicius Jr រកបានគ្រាប់បាល់តែមួយគត់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2022 បន្ទាប់មកគាត់បានស៊ុតបញ្ចូលទីម្តងទៀតនៅពេលដែល Real Madrid ឈ្នះ 2-0 លើក្រុម Borussia Dortmund នៅ Wembley ។

មានអ្នកគាំទ្រ និងកីឡាករល្បីៗជាច្រើន ដូចជាវីរបុរសរបស់ Manchester United លោក Rio Ferdinand មានអារម្មណ៍ថា តាមរយៈការបង្ហាញខ្លួនរបស់គាត់នឹងនាំឱ្យ Viniscius ក្លាយជាកីឡាករប្រេស៊ីលដំបូងគេដែលឈ្នះ Ballon d'Or   បន្ទាប់ពី Kaka បានឈ្នះក្នុងឆ្នាំ 2007 ។

Neymar បានប្រាប់ទៅ ESPN Brasil ថា ៖
"សម្រាប់ Vini ជាក់ស្តែងខ្ញុំគិតថា Ballon d'Or គឺជារបស់គាត់នៅក្នុងឆ្នាំនេះ។ ខ្ញុំគាំទ្រគាត់។ ខ្ញុំបានផ្ញើសារទៅគាត់មុន និងក្រោយការប្រកួត។ គាត់គឺជាក្មេងប្រុសដែលខ្ញុំស្រលាញ់ខ្លាំងណាស់ ជាមិត្តដ៏អស្ចារ្យដែលបាល់ទាត់បានផ្តល់អោយខ្ញុំ។ ពិតណាស់ គាត់នឹងឈ្នះពាន Ballon d'Or " Neymar បាននិយាយ។