* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Antony ឡើងតម្លៃខ្លួនរហូតទៅដល់ ៤០លានអ៊ឹរ៉ូ ក្រោយផ្លាស់មកកាន់ Man Utd
ខ្សែប្រយុទ្ធ Antony បានឡើងតម្លៃខ្លួនរហូតទៅដល់ ៤០លានអ៊ឺរ៉ូ ក្រោយមកផ្លាស់មកកាន់ក្លឹប Manchester United នៅក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ។ បើយោងតាមស្ថិតិរបស់ Transfermarkt។

នៅក្នុងពេលនេះ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានតម្លៃខ្លួនរហូតដល់ ៧៥លានអ៊ឺរ៉ូឯណោះ ខណៈនៅចុងរដូវកាលឆ្នាំ២០២១/២២ កាលនៅលេងឲ្យក្លឹប Ajax កន្លងទៅនេះ គេមានតម្លៃខ្លួនត្រឹម៣៥លានអ៊ឺរ៉ូ។
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ជាកីឡាករដែលលោក Erik Ten Hag អ្នកចាត់ការ Man Utd ពេញចិត្ត និងមើលឃើញពីសមត្ថភាពដោយបានតាមទិញពី Ajax ដោយចំណាយសរុបក្បែរ១០០លានអ៊ឺរ៉ូ ជាមួយនឹងកុងត្រារហូតដល់ឆ្នាំ២០២៧ និងមានលក្ខខ័ណ្ឌអាចបន្តកុងត្រា១ឆ្នាំទៀត។
មកទល់នឹងពេលនេះ Antoy បានបង្ហាញសមត្ថភាពនៅក្លឹបថ្មីបានល្អគួរសម ដោយចូលលេងឲ្យ Man Utd បាន៤ប្រកួត និងស៊ុតចូល២គ្រាប់៕