បឺត សង្ឃឹម គឺជាកីឡាករតែម្នាក់គត់ដែលលោកក្រាក់ សម្ភស្ស គិតថា…

ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាករប្រដាល់គុនខ្មែរប្រាកដជាស្គាល់ច្បាស់ហើយ អំពីសម្ថតភាពរបស់កីឡាករអ្នកលេងចិត្តសាស្រ្ត បឺត សង្ឃឹម ដែលជាក្មួយប្រុសរបស់អ្នកប្រដាល់ជើងចាស់ដ៏ល្បីឈ្មោះលោកបឺត ខាំ។
 
បឺត សង្ឃឹម ត្បិតមិនមែនជាកីឡាករដែលសំបូរពាក្យផ្លែផ្កាលើបណ្ដាញសង្គមក៏ពិតមែន ប៉ុន្តែរូបគេគឺជាកីឡាករដែលពោលពេញទៅដោយបច្ចេកទេសនិងចង្វាក់នៃការផ្ដាច់ធ្វើអោយគូរប្រកួតនឹកស្មានមិនដល់។

យ៉ាងណាមិញក្នុងរឿងនេះម្ចាស់រហ័សនាមអ្នកលេងស្មងដែកសម្រែកទារព្រលឹងលោកក្រាក់ សម្ភស្ស ក៏បានកោតសរសើរចំៗចំពោះសម្ថតភាពរបស់កីឡាករបឺត សង្ឃឹម បែបនេះថា “ ក្នុងចំណោមកីឡាករគុនខ្មែរទាំងអស់ លោកសម្លឹងឃើញ បឺត សង្ឃឹម គឺជាកីឡាករមួយរូបដែលមានក្បាច់ប្រកួតល្អកម្រមាន ហើយកីឡាករដែលល្អក្បាច់បែបនេះ នឹងមិនងាយឱ្យដៃគូប្រើកម្លាំងបាយយកឈ្នះបានងាយៗនោះទេ ព្រោះលោកថាកីឡាប្រើក្បាច់ គឺចំណេញកម្លាំង ”។

គួរបន្ថែមផងដែលថាកីឡាករបឺត សង្ឃឹម គឺជាកីឡាករតែម្នាក់គត់ក្នុងពេលបច្ចុប្បន្នដែលមិនងាយមានកីឡាកររូបណាអាចផ្ដួលគេអោយសន្លត់បានដោយងាយស្រួយនោះទេ ព្រោះភាពវ័យឆ្លាតក្នុងការប្រើក្បាច់របស់គេសន្សំកម្លាំងបានច្រើន ដូចទៅនិងអ្វីដែលលោកក្រាក់ សម្ភស្ស បានលើកឡើង ខណៈកីឡាករចំនួនផ្សេងទៀតមានក្បាច់វាយល្អ ក៏ប៉ុន្តែចំពោះបញ្ហាកម្លាំងតែងតែឧបសគ្គជានិច្ចក្នុងការប្រកួត៕