* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ព្រោះមូលហេតុនេះទើបអ្នកលេងគុនខ្មែរធឿន ធារ៉ា មិនបានចេញទៅប្រកួតក្រៅប្រទេសដូច...
អ្នកប្រដាល់គុនខ្មែរមួយរយៈចុងក្រោយនេះកំពុងសកម្មខ្លាំងក្នុងការធ្លាក់ឈ្មោះទៅប្រកួតក្រៅប្រទេស ក្នុងនោះយើងឃើញថាមានកីឡាករល្បីៗរបស់កម្ពុជាមួយចំនួនដូចជា ព្រំ សំណាង, ឈឿង ល្វៃ,លន បញ្ញា,ឡៅ ចិត្រា,ឃីម ប៉ូរ៉ា និងកីឡាករ ឈុត សេរីវ៉ាន់ថងជាដើមសុទ្ធសឹងតែមានឈ្មោះទៅប្រកួតក្រៅប្រទេស។
ដោយឡែកក្នុងចំណោមកីឡាករឈរមុខរបស់កម្ពុជា យើងឃើញថាបាត់មុខកីឡាករធឿន ធារ៉ា មិនមានឈ្មោះទៅប្រកួតក្រៅប្រទេស ដែលនេះធ្វើអោយអ្នកគាំទ្រផ្ទុះការងឿងឆ្ងល់ជាខ្លាំង។
យ៉ាងណាមិញក្នុងរឿងនេះកីឡាករធឿន ធារ៉ាបានបកស្រាយប្រាប់ទៅកាន់សារពត៌មានក្នុងស្រុកថា “ យើងខានប្រកួតក្រៅស្រុកដូចជាយូរដែរហើយ ចង់ទៅក្រៅស្រុកម្តងសាកមើលដែរព្រោះយើងខានរាងយូរដែរ។ ខ្ញុំអត់រើសសង្វៀនទេ អោយតែមានអ្នករៀបចំ មិនថាប្រទេសណាទេ គឺខ្ញុំនឹងទៅទាំងអស់។ ហើយតាំងពីការប្រកួតនៅ Thai Fight មកមិនទាន់មានសង្វៀនក្រៅស្រុកណាទាក់ទងអោយទៅប្រកួតនោះទេ ។ មានដែរមានតែប្រទេសចិន តែជាការប្រកួតលក្ខណៈ Kick Boxing ។ សម្រាប់ខ្ញុំមិនអាចទទួលយកការប្រកួតបានទេព្រោះអត់ដែលហាត់បែប Kick ។ បើខ្ញុំទទួលការប្រកួតលុះត្រាតែខ្ញុំវៃបែប Kick នៅក្នុងស្រុកបានពីរទៅបីប្រកួតសិន” ។
គួរបន្ថែមផងដែលថាកាលដែលបាត់ឈ្មោះអ្នកលេងពូថៅដៃគុនខ្មែរធឿន ធារ៉ា មិនទៅប្រកួតក្រៅស្រុកព្រោះថាលក្ខខណ្ឌរូបគេមិនអាចទទួលយក នេះហើយជាហេតុផលចម្បងដែលធ្វើអោយរូបគេមិនបានចេញទៅប្រកួតក្រៅស្រុក៕