មកដឹងអំពីគុណសម្បត្តិធំៗរបស់អ្នកចាំទីម៉ាត់ ហ្វារីប និងកីឡាករថាច់ ដារ៉ូ ក្រោយជួយ...

ជាការពិតកីឡាបាល់ទាត់គឺជាប្រភេទកីឡាដែលយកសាមគ្គីភាពជាធំដើម្បីសម្រេចជោគជ័យរួមគ្នា ហើយជ័យជន្នះដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំបានវាយបកយកឈ្នះទៅលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ាវាគឺរឿងដ៏គួរអោយស្ងើចសរសើរចំពោះការរៀបចំក្បួនលេងរបស់គ្រូបង្វឹកព្រមទាំងឆន្ទៈកីឡាករ។

យ៉ាងណាមិញក្រោយការប្រកួតបានបញ្ចប់កីឡាករអាយុក្រោម១៦ឆ្នាំរបស់កម្ពុជាយើងពីររូបទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រក៏ដូចជាអ្នកសារពត៌មានក្រៅក៏យកទៅចុះផ្សាយជាបន្តបន្ទាប់ផងដែរ ខណៈកីឡាករដ៏លេចធ្លោពីររូបនោះគឺអ្នកចាំទីដៃស្អិតម៉ាត់ ហ្វារីប និងកីឡាករថាច់ ដារ៉ូ ដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ។

យ៉ាងណាក្ដីសម្រាប់អ្នកចាំទីវ័យក្មេងរបស់កម្ពុជាកីឡាករម៉ាត់ ហ្វារីប ធ្វើបានល្អជាខ្លាំងដោយក្នុងចំណោមការទាត់១៣លើករបស់ខាងក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម១៦ឆ្នាំ ហ្វារីបសង្រ្គោះបាន៨លើកក្លាយជា Super Save
 
ខណៈកីឡាករថាច់ ដារ៉ូ បន្ទាប់ពីផ្លាស់ប្ដូរចូលរូបគេអាចរកបានពីរគ្រាប់តែម្នាក់ឯងជួយអោយកម្ពុជាវាយបកចុងម៉ោងយកឈ្នះទៅលើមីយ៉ាន់ម៉ាជាផ្លូវការ។

 គួរបន្ថែមផងដែលថាទាំងនេះហើយគឺជាចំណុចដ៏គួរអោយចាប់អារម្មណ៍របស់កីឡាករអាយុក្រោម១៦ឆ្នាំទាំង២រូបខាងលើ ខណៈកីឡាករក្រុមទាំងអស់ក៏ជាចំណែកដ៏សំខាន់ដូចគ្នាក្នុងជ័យជន្នះបំបែបកំណត់ត្រាថ្មីមួយនេះ។