ធានាគារព្រីនស៍បន្តកិច្ចសហការឧបត្ថម្ភដល់ក្លិបបាល់ទាត់វិសាខារយៈពេល៣ឆ្នាំទៀតដើម្បី…

ជាការពិតក្នុងវិស័យកីឡាបាល់ទាត់ ក្លិបនីមួយៗមិនថាតែនៅតំបន់អឺរ៉ុបឬអាស៊ីនោះទេ  ក្លិបបាល់ទាត់ទាំងអស់នោះអាចដំណើរការទៅបានគឺអាស័យទៅប្រភពចំណូលដែលទទួលបានពីការលក់សំបុត្រឬដៃគូសហការឧបត្ថម្ភ។ល។
 
តែប្រសិនបើបាត់បង់ដៃគូសហការឧបត្ថម្ភណាមួយនោះ ក្លិបច្បាស់ជាពិបាកនៅក្នុងឈរជើងលើកស្ទួយវិស័យនេះជាក់ជាមិនខាន់។

យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣នេះ ក្លិបបាល់ទាត់វិសាខាបាន​បន្ត​ចុះ​អនុ​ស្សារណៈ​យោគយល់​គ្នា​ជាមួយធានាគារព្រីនស៍រយៈពេល៣ឆ្នាំទៅមុខទៀត 

ដើម្បីរួមចំណែក​អភិវឌ្ឍន៍និងលើក​ស្ទួយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ដែលជារឿងដ៏ល្អបំផុតមួយក្នុងការអភិវឌ្ឍន៍បាល់ទាត់ជាតិទាំងមូល។​

គួរបន្ថែមផងដែលថាពិធីចុះហត្ថចុះ​អនុ​ស្សារណៈ​យោគយល់​គ្នានេះ បានធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ ក្រោម​អធិ​ប​តី​ភាព​លោក​ជំទាវ កែ សួនសុភី ប្រ​ធាន​ក្លិប​កីឡា​បាល់​ទាត់ វិសាខា ព្រមទាំង​មាន​ការ​អញ្ជើញ​ចុះ​ហត្ថ​លេ​ខា​ពីសំណាក់​កញ្ញា អ៊ូ បញ្ញាសុកិត្យា
 
ដែលជានាយិ​កា​គ្រប់​គ្រង​ក្លិប និង​លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រីនស៍ ម.ក ព្រម​ទាំង​ថ្នាក់​ដឹកនាំជាន់ខ្ពស់របស់​ភាគី​ទាំងសង់ខាងផងដែរ៕