* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បងប្អូនដឹងទេថាអេស្ប៉ាញគឺជាក្រុមតែមួយគត់ដែលអាចធ្វើរឿងនេះបានក្នុង EURO…
ក្រុមគោជល់អេស្ប៉ាញបានកក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាផ្លូវការហើយក្នុងព្រឹត្តិការណ៍ UEFA Euro 2024 បន្ទាប់ពីយកឈ្នះទៅលើក្រុមជម្រើសជាតិហ្សកហ្ស៊ីដោយលទ្ធផល៤ទល់និង១កាលពីយប់រំលងអធ្រាតឆ្លងចូលថ្ងៃទី១កន្លងទៅ។
យ៉ាងណាមិញក្នុងប្រវត្តិសាស្ត្រ Euro តាំងពីបង្កើតមកក្នុងអំឡុងឆ្នាំ១៩៦០ មានតែក្រុមជម្រើសជាតិអេស្ប៉ាញមួយគត់ដែលអាចកាន់កំណត់ត្រាឈ្នះច្រើនប្រកួតជាងគេបានក្នុងព្រឹត្តិការណ៍ដ៏ប្រចាំតំបន់អឺរ៉ុបមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយគិតចាប់តាំងពីឆ្នាំ១៩៦០ យើងស្ទើរតែមិននឹកស្មានឡើយថាក្រុមគោជល់អេស្ប៉ាញធ្វើបានល្អដ៏ម្លឹង ពោលក្រុមជម្រើសជាតិអេស្ប៉ាញកាន់កំណត់ត្រាឈ្នះច្រើនប្រកួតជាងគេដោយគិតត្រឹមជំនួបប៉ះគ្នាវគ្គ១៦ក្រុមជាមួយហ្សកហ្ស៊ីបានបញ្ចប់ អេស្ប៉ាញបានកាន់កាប់ការឈ្នះ១២១ក្នុងព្រឹត្តិការណ៍ EURO។
គួរបន្ថែមផងដែលថាក្រុមជម្រើសជាតិអេស្ប៉ាញក៏ធ្លាប់បានឈ្នះជើងក្នុងព្រឹត្តិការណ៍ EURO ចំនួន៣លើកផងដែរ ពោលគឺឈ្នះលើកទី១ក្នុងឆ្នាំ ១៩៦៤ ហើយលើកទី២ក្នុងឆ្នាំ២០០៨ និងលើកទី៣ គឺនៅឆ្នាំ២០១២៕