ឪពុករបស់ Kvicha បង្ហើបថាកូនប្រុសរបស់គាត់សុបិន្តចង់លេងឱ្យ Real Madrid

Badri ឪពុករបស់ Kvicha Kvaratskeliaខ្សែបម្រើជម្រើសជាតិហ្សកហ្ស៊ី បង្ហើប​ថា កូន​ប្រុស​របស់​គាត់​តែង​តែ​ស្រមៃ​ចង់​លេង​ឲ្យ Real Madrid ជា​ក្រុម​ល្បី​នៅ La Liga។

ខ្សែ​ប្រយុទ្ធ​វ័យ 22 ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ជាមួយ Napoli ហើយ​ត្រូវ​បាន​ក្រុម​ធំៗ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុបចង់បាន។ ទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ Kwicha បានបង្ហើបថា ក្តីស្រមៃរបស់កូនប្រុសគាត់គឺចង់ក្លាយជាសមាជិកនៃស្តេចស Real Madrid ។

Badri បាននិយាយថា " Kwicha តែងតែសុបិន ហើយនៅតែស្រមៃចង់លេងឱ្យ Real Madrid ខ្ញុំប្រាកដក្នុងចិត្ត គ្រប់​គ្នា​ក្នុង​គ្រួសារ​របស់​ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ Real Madrid លើក​លែង​តែ​ខ្ញុំ " ។