តើក្នុងក្របខណ្ឌ Laliga កីឡាកររូបណាដែលមានល្បឿនលឿនជាងគេ?

ជាការពិតក្នុងពិភពបាល់ទាត់កីឡាករអាជីពម្នាក់ៗមិនមែនទាមទារត្រឹមតែទេព្យកោសល្យមួយមុខនោះទេ ផ្ទុយទៅវិញទាំងល្បឿនទាំងភាពវ័យឆ្លាតការសាមគ្គីជាក្រុមចាំបាច់គឺត្រូវតែរួមបញ្ចូលគ្នាដើម្បីក្លាយជាកីឡាករអាជីព។

យ៉ាងណាមិញថ្ងៃនេះអេតមីននិងលើកយកកីឡាករកំពូលល្បឿនវ័យក្មេងមួយរូបក្នុងក្របខណ្ឌ Laliga មកជម្រាបជូនបងប្អូនប្រិយមិត្តអោយបានជ្រាប ខណៈកីឡាករម្នាក់នោះគឺខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីលកីឡាករ Vinicius Jr ដែលមានល្បឿន ៣៦Km/H ក្លាយជាកីឡាករដែលមានល្បឿនលឿនជាងគេក្នុងក្របខណ្ឌលីគកំពូលរបស់អេស្ប៉ាញ។

គួរបន្ថែមផងដែរថាក្នុងពេលបច្ចុប្បន្នកីឡាករ៥រូបក្នុងក្របខណ្ឌ Laliga ដែលជាប់ជាកីឡាករ Fastest Player Season 2023-2024 មានដូចជា៖
ទី៥កីឡាករ Omorodion របស់ក្លឹបបាល់ទាត់ Alves មានល្បឿន ៣៥,៤Km/H។
ទី៤កីឡាករ Assane Diao កីឡាកររបស់ក្លឹបបាល់ទាត់ Real Batis មានល្បឿន ៣៥,៤Km/H។

ទី៣កីឡាករ Inaki Williams របស់ក្លឹបបាល់ទាត់ Althelectic Biaboa មានល្បឿន ៣៥,៤Km/H។
ទី២កីឡាករ Andrei Ratiu របស់ក្លឹបបាល់ទាត់ Rayo Vollecano មានល្បឿន ៣៥,៦Km/H។

ទី១កីឡាករ​ Vinicius Jr របស់ក្លឹបអធិរាជសរ Real Madrid មានល្បឿន ៣៦Km/H ៕