លោក Erik ten Hag មានបំណងលក់ Maguire នៅរដូវក្ដៅខាងមុខ ដើម្បីជួសជុលក្រុម....

គ្រូបង្វឹកក្រុម  Manchester United លោក  Erik ten Hag ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តថាគាត់នឹងសម្លឹងមើលការលក់  Harry Maguire និង  Fred  នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។



Maguire  បានបាត់បង់តំណែងក្នុងជម្រើសដំបូងរបស់បិសាចក្រហមចាប់តាំងពី Ten Hag ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រង។ ផ្ទុយទៅវិញកន្លែងរបស់គាត់ ត្រូវជំនួសដោយកីឡាករសញ្ជាតិអាហ្សង់ទីន  Lisandro Martinez ដោយ  Maguire សិ្ថតនៅក្នុងកៅអីកីឡាករបម្រុង។



គាត់នៅតែជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយ  United បានចំណាយប្រាក់ 80 លានផោនដើម្បីចុះហត្ថលេខាលើគាត់ពី  Leicester City ក្នុងឆ្នាំ 2019 ។ ប៉ុន្តែគាត់ត្រូវបានសិ្ថតនៅក្នុងកៅអីកីឡាករបម្រុង ក្រោមការដឹកនាំដោយ  Erik ten Hag  នៅរដូវកាលនេះ។



Maguire  បច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចសន្យារយៈពេល 6 ឆ្នាំជាមួយនឹងប្រាក់ខែ  190,000 ផោនក្នុងមួយសប្តាហ៍។ នេះមានន័យថា  Man Utd ទំនងជាមិនលក់  Maguire ក្នុងតម្លៃដ៏ថ្លៃនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនោះទេ។



Harry Maguire  មិន​មែន​ជា​សមាជិក​តែ​ម្នាក់​គត់​ក្នុង​ក្រុម  United  ដែល​មាន​ហានិភ័យ​នៃលក់​ចេញ​ដោយលោក  Erik ten Hag  នោះទេ។ គ្រូបង្វឹករបស់  United រូបនេះ  ក៏ត្រូវបានគេនិយាយថាកំពុងរៀបចំលក់ចេញខ្សែបម្រើ  Fredនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។