គ្រប់គ្នាមិននឹកស្មានថា Griezmann អាចត្រឡប់មកបែបនេះវិញទេ ក៏ប៉ុន្តែរូបគេអាចធ្វើបាន…

រឿងពិតក្នុងឆាកជីវិតជាកីឡាករបាល់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann ធ្លាប់ធ្លាក់ខ្លួនដល់ចំណុចមួយដែលគាំទ្រគ្រប់រូបគិតថាគេមិនអាចត្រឡប់មករកទម្រង់លេងដ៏លេងដូចមុនទៀតឡើយបន្ទាប់ពីផ្លាស់ទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ FC Barcelona កាលពីពេលកន្លងទៅ។

យ៉ាងណាមិញគ្រារូបគេទៅចូលរួមជាមួយនិងក្លឹបបាល់ទាត់ FC Barcelona Antoine Griezmann ហាក់ធ្លាក់ទម្រង់លេងជាខ្លាំង ពោលទាំងក្លឹប Barcelona ទៀតសោតក៏ជួបរឿងជាបន្តបន្ទាប់ផងដែរ។ ទាំងបញ្ហាហិរញ្ញវត្ថុនឹងកីឡាករលេងមិនស៊ីចង្វាក់គ្នាជាដើម។

ទោះបីជាយ៉ាងណាក៏ដោយក្រោយចាក់ចេញក្លឹបអ្នកមានបុណ្យ FC Barcelona មកចូលរួមជាមួយនិងក្លឹបបាល់ទាត់ AT Madrid ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបហាក់បានប្រមូលអ្វីៗដែលខ្លួនធ្លាប់មានកន្លងមកត្រឡប់ស្ទើរតែទាំងហើយ ជាពិសេសនោះគឺរូបគេតែងតែរូបគ្រាប់បាល់បានជារើយៗផងដែរ។

គួរបន្ថែមផងដែលថា Antoine Griezmann កំពុងក្លាយខ្លួនជាអ្នករកគ្រាប់បាល់បានច្រើនជាងគេជាបណ្ដោះអាសន្ន និងក្លាយជាកីឡាករដែលបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីច្រើនជាងគេផងដែលក្នុងក្របខណ្ឌ Laliga របស់អេស្ប៉ាញ ពោល Griezmann មានគ្រាប់បាល់នៅក្នុងដៃ១៧គ្រាប់តាមពីក្រោយដោយកីឡាករ Robert Lewandoski មាន១៥គ្រាប់ ខណៈរូបគេក៏រួមចំណែកបញ្ជូនបាល់អោយមិត្តរួមក្រុមបានចំនួន១១លើកផងដែរ៕