* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករ 6 នាក់ដែលជ្រើសរើសក្លឹបនៅ Premier League បដិសេធReal Madrid!!
អ្ននណាមិនស្គាល់ Real Madrid ? ក្រុមល្អបំផុតមួយក្នុងពិភពលោកដែលពោរពេញទៅដោយសមិទ្ធិផល។ ពួកគេគឺជាស្តេចនៃទ្វីបអឺរ៉ុបជាមួយនឹងការឈ្នះពានរង្វាន់ Champions League ចំនួន 15 លើក ។ ជាក្លឹបដែលស្ថិតក្នុងក្ដីស្រម៉ៃកីឡាករល្អៗជាច្រើនមានបំណងចង់ចូលរួមជាមួយ។
ថ្មីៗនេះក្រុមយក្សអេស្ប៉ាញទើបតែប្រកាសពីកាចូលរួមរបស់កីឡាករបារាំង Kylian Mbappe ដោយផ្ទេរមកពី PSG បន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនកីឡាករទាំងអស់ទំនងជាចាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុម Real Madrid នោះទេ។ ដោយសារតែកីឡាករល្បីៗជាច្រើនបានច្រានចោលសំណើរពីក្លឹបរដ្ឋធានីអេស្ប៉ាញមួយនេះ។
ទាំងនេះជាកីឡាករទាំង៦ ដែលដែលបិដិសេធសំណើររបស់ Real Madrid ហើយបានជ្រើសរើសប្រកបអាជីពនៅ Premier League ៖
1. Leny Yoro
ខ្សែការពារវ័យ 18ឆ្នាំគាត់ទើបតែបានចុះកុងត្រាជាមួយ Manchester United ក្នុងតម្លៃ 52 លានផោន ទោះបីជាត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងជាមួយ Real Madrid រួចហើយក៏ដោយ។ Yoro បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំរហូតដល់ឆ្នាំ 2029 នឹងជម្រើស បន្ត១ឆ្នាំទៀត ។
2.Erling Haaland
Haaland បានចាកចេញពី Borussia Dortmund នៅរដូវក្ដៅឆ្នាំ2022 ប៉ុន្តែការប្រជែងដណ្តើមចុះហត្ថលេខាយកខ្សែប្រយុទ្ធ Norway រូបនេះរវាង Real Madrid, Barcelona និង Manchester City ។ ស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona មានន័យថាពួកគេមិនដែលមានឱកាសទេ ប៉ុន្តែ Real មានហេតុផលទាំងអស់ដើម្បីជឿថាពួកគេអាចល្បួង Haaland ទៅកាន់ Bernabeu ។ ប៉ុន្តែ Haaland បានជ្រើសរើសយក Manchester City ដែលជាក្លឹបឪពុករបស់គាត់ធ្លាប់ប្រកបអាជីពទៅវិញ ។
3.Paul Pogba
ក្នុងឆ្នាំ 2016 Pogba គឺជាខ្សែបម្រើល្អបំផុតក្នុងពិភពលោកពេលគាត់ត្រឡប់មក Manchester United ក្នុងតម្លៃកំណត់ត្រាពិភពលោកកាលនោះ។ គ្រានោះក៏មានការចង់បានរូបគេពី Real Madrid ផងដែរ ប៉ុន្តែជាអកុសល Pogba ហើយជ្រើសរើសត្រលប់ទៅ Manchester វិញ។ ទោះបីជាការចាប់ផ្តើមដ៏ល្អក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងរបស់គាត់ក៏ដោយ ក៏វាបានបញ្ចប់ដោយទឹកភ្នែក ហើយគាត់បានត្រលប់ទៅ Juventus វិញនៅឆ្នាំ 2022 ។ ថ្មីៗនេះ Pogba ក៏ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលនាំឱ្យគាត់ត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់។
4.Steven Gerrard
ខ្សែបម្រើកណ្តាលរបស់ Liverpool កីឡាករ Steven Gerrard Real Madrid បានតាមចុះហត្ថលេខាយករូបគេចំនួនពីលើក នៅក្នុងឆ្នាំ 2005 នឹង2010 ប៉ុន្តែការផ្ទេរពុំបានកើតឡើងនោះទេនៅពេលនោះ ។
5.Patrick Vieira
បន្ទាប់ពីធ្វើបានយ៉ាងល្អជាមួយ Arsenal ដោយមិនចាញ់សោះក្នុងមួយរសូវកាល 2004 Vieira ស្ទើរតែបានផ្ទរេមកកាន់ទឹកដី Bernabéu ទៅហើយស្រាប់តែគាត់បានផ្លាស់ប្ដូរចិត្ត ចង់បន្តនៅ Arsenal នឹងបញ្ចប់អាជីពនៅទីនោះ។
6.Cesc Fabregas
Fabregas គឺជាថ្នាលរបស់ La Masia ដែលបានចាកចេញពី Barcelona ទៅចូលរួមជាមួយ Arsenal ។ គូប្រជែង El Clasico របស់ពួកគេ Real បានព្យាយាមចុះហត្ថលេខាលើ Fabregas ពីក្រុមកាំភ្លើងធំនៅពេលគាត់មានអាយុ 18 ឆ្នាំ។ប៉ុន្តែគាត់បានបដិសេធដោយមិនគោរពចំពោះលោក Arsene Wenger ដែលបានចុះហត្ថលេខាគាត់ពី Barcelona នឹងបានផ្ដល់ឳកាសបង្ហាញខ្លួនដំបូងជមួយ Arsenal នៅអាយុ 16 ឆ្នាំ។