* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Ancelotti លើកឡើងបែបនេះចំពោះទង្វើមិនអាត្មានិយមរបស់ Vinicius Junior…
ការប្រកួតក្នុងក្របខណ្ឌ Laliga សម្រាប់សប្ដាហ៍ទី៤របស់ក្លឹបយក្សអធិរាជស Real Madrid ពួកគេសម្រេចយកបានបីបន្ថែមពីក្លឹបបាល់ទាត់ Real Batis ដោយលទ្ធផលជារួមក្លឹបអធិរាជសរបានយកឈ្នះក្នុងលទ្ធផល២ទល់និង០ ខណៈទាំងពីរគ្រាប់នោះរកបានដោយកីឡាករចំណូលថ្មី Kylian Mbappe ទាំងពីរគ្រាប់តែម្ដង។
យ៉ាងណាមិញនេះគឺជាការប្រកួតដំបូងក្នុងក្របខណ្ឌ Laliga របស់ Mbappe ដែលរូបគេអាចគ្រាប់បាល់បាន ដោយបីប្រកួតក្នុងលីគខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះរកមិនបានគ្រាប់បាល់សូម្បីមួយគ្រាប់។
ទោះបីជាយ៉ាងណាក៏ដោយក្រោមចប់ការប្រកួតលោក Carlo Ancelotti ដែលជាគ្រូបង្គោលរបស់ក្លឹបអធិរាជសបានលើកឡើងអំពីសកម្មភាពមិនអាត្មានិយមរបស់ Vinicius Junior បែបនេះ“ Vinicius អត់អាត្មានិយមទេ គេបានប្រគល់បាល់ប៉េណាល់ទីទៅឲ្យ Mbappé ជាអ្នកទាត់ ខ្ញុំគិតថាទំនាក់ទំនងពួកគេគឺល្អប្រសើរណាស់ ខ្ញុំចង់បានបែបនេះ ”។
គួរបន្ថែមផងដែលថាខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicius Junior រូបគេមានទំនាក់ទំនងល្អជាមួយគ្នាតាំងពី Mbappe មិនទាន់ក្លាយជាកីឡាកររបស់ Real Madrid មកម្លេះ ហើយកាលដែល Vinicius ផ្ដល់បាល់ពិន័យ១១ម៉ែត្រអោយទៅ Mbappe ជាអ្នករ៉ាប់រងវាការផ្ដល់ទំនុកចិត្តយ៉ាងពេញទំហឹងទៅកាន់ Kylian Mbappe ក្នុងនាមជាសមាជិកថ្មីថ្មោងដែលជ្រកក្រោមដំបូលអធិរាជសរួមគ្នា៕