U17 កម្ពុជា ឈ្នះ២ប្រកួតជាប់ៗគ្នា ឈរកំពូលតារាងពូល B ជាបណ្តោះអាសន្ន

ក្រុមជម្រើសជាតិម្ពុជាU17 ទទួលបាន ៣ពិន្ទុបន្ថែម ក្រោយពីយកឈ្នះ ក្រុមជម្រើសជាតិម៉ាកាវ U17 ក្នុងលទ្ធផល 1 ទល់នឹង 0 នៅប្រកួតទី 2 នៃពានរង្វាន់ AFC U17 Asian Cup 2025 វគ្គជម្រុះពូលB ។

យ៉ាងណាមិញចំពោះលទ្ធផលមួយនេះអ្នកគាំទ្រ ក៏ដូចជាលោកគ្រូ KOJI ផ្ទាល់ ក៏មិនពេញចិត្តចំពោះទម្រង់លេងរបស់ក្រុមយុវជនកម្ពុជា U17 របស់យើងក្នុងប្រកួតនេះដែរ។ជាក់ស្ដែងការប្រកួតនេះក្រុមជម្រើសជាតិម៉ាកាវU17 មានគ្នាតែ ១០នាក់ប៉ុណ្ណោះ ដោយកីឡាករបស់ក្រុមជម្រើសជាតិម៉ាកាវ ទទួលបានកាតក្រហម ១សន្លឹក នៅនាទីទី 12 ប៉ុន្តែក្រុមជម្រើសជាតិកម្ពជាអាចរកគ្រាប់បានបានតែមួយគ្រាប់ប៉ុណ្ណោះនៅនាទីទី 15 ដោយកីឡាករ ពៅ ពីមករា ហើយលទ្ធផលនេះក៏បន្តរក្សារហូតដល់ចប់ការប្រកួត។

បច្ចុប្បន្ន យុវជន U17 កម្ពុជា ឈរកំពូលតារាងពូល B ជាបណ្ដោះអាសន្នជាមួយ៦ពិន្ទុពេញ  ក្រោយឈ្នះ២ប្រកួតជាប់ៗគ្នា  ។

គួរបញ្ជាក់ផងដែរថាប្រកួតទី៣ របស់U17 កម្ពុជា នឹងត្រូវធ្វើការធ្ងន់ដោយត្រូវជួបជាមួយអាហ្វហ្គានីស្ថានដែលទើបតែលត់ក្រុមជម្រើសជាតិហ្វិលីពីន ៧ទល់នឹង0 ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី25 ខែតុលាខាង មុខនេះ ។