* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោកឃួន ឡាបូរ៉ាវីលើកឡើងបែបនេះចំពោះគ្រូបង្វឹកបណ្ដោះអាសន្នកម្ពុជាលោក Koji…
ជាការពិតបើនិយាយអំពីអតីតកាលអ្នកគាំទ្របាល់ទាត់ជាតិប្រាកដជាស្គាល់ច្បាស់អំពីសមត្ថភាពរបស់លោកឃួន ឡាបូរ៉ាវី ហើយមកទល់បច្ចុប្បន្ននេះក្នុងក្រុមជម្រើសជាតិកម្ពុជាយើងស្ទើរតែរកមិនបានកីឡាករដែលមានសមត្ថភាពដូចលោកបូរ៉ាវី។
យ៉ាងណាមិញបន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំជាមួយបាល់ទាត់មុនពេលលោកឃួន ឡាបូរ៉ាវីចូលនិវត្តន៍ លោកក៏ទៅណាមិនឆ្ងាញពីវិស័យមួយនេះដែល ដោយក្រៅពីមានតួនាទីជាគ្រូជំនួយលោកក៏មានជំនាញក្នុងការសង្កេតមើលយុទ្ធសាស្រ្តរបស់គ្រូបង្វឹកផងដែរ។
ដោយកាលពីពេលថ្មីៗនេះលោកបានលើកឡើងអំពីគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាបណ្ដោះអាសន្នបែបនេះថា “ លោក Koji Gyotoku រាល់ពេលដែលគាត់ដឹកនាំ ការប្រកួតតែងតែមានការផ្លាស់ប្ដូរ ព្រោះគាត់ពូកែផ្លាស់ប្ដូរស្ថានភាពលើទីលានជាក់ស្ដែង និងផ្លាស់ប្ដូររបៀបលេងបានលឿន ទាំងអស់នេះហើយដែលជាភាពខ្លាំងរបស់គាត់ ”។
គួរបន្ថែមផងដែលថាលោក Koji Gyotoku គឺជាគ្រូបង្វឹកដែលមានភាពបត់បែនលឿន ដោយកន្លងមកបងប្អូនប្រាកដជាបានឃើញហើយអំពីការដឹកនាំក្រុមជម្រើសជាតិកម្ពុជាដែលមានទាំង U17,U20,U21ឬU23 ជាដើមលោកតែងតែក្ដោបស្ថានការណ៍លើទីលានបានយ៉ាងឆាប់រហ័ស ដែលធ្វើអោយគូប្រកួតស្ទើរតែរកចំណុចខ្សោយរបស់លោកមិនឃើញ៕