Man Utd នឹងស្វែងរកឱកាសនៃការចុះហត្ថលេខាលើ Kylian Mbappe ដើម្បីជំនួស Cristiano Ronaldo

ក្លិបបិសាចក្រហម Manchester United ត្រៀម​ចុះ​ហត្ថលេខា​លើតារាឆ្នើមរបស់  Paris Saint-Germain ​កីឡាករ  Kylian Mbappe ​ដើម្បី​ពង្រឹង​ក្នុងតំបន់ប្រយុទ្ធ​របស់​ខ្លួន ​ ជំនួសកីឡាករ  Cristiano Ronaldo  ដែល​រំពឹង​ថា​នឹង​ចាក​ចេញ​ពី​ក្លឹប។



យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Mirror  ក្លិប  Manchester United នឹងស្វែងរកឱកាសនៃការចុះហត្ថលេខាលើ​កីឡាករ  Kylian Mbappe ដើម្បីជំនួស  Cristiano Ronaldo ក្នុងកិច្ចព្រមព្រៀងដ៏គួរឱ្យចាប់អារម្មណ៍ 150 លានផោន។



គួរអោយដឹងផងដែរថាខ្សែប្រយុទ្ធដែលជួយឳ្យបារាំងលើកពាន  World Cup 2018 រូបនេះបានបន្តកិច្ចសន្យាថ្មី ៣ ឆ្នាំបន្ថែមទៀតជាមួយ  PSG បន្ទាប់ពីបដិសេធការផ្ទេរទៅ  Real Madrid កាលពីពាក់កណ្ដាលខែឧសភាកន្លទៅ ដោយរូបគេនឹងទទួលបានប្រាក់ឈ្នួលប្រមាណ 1,6 លានផោន ក្នុង 1 សប្ដាហ៍ស្មើរនឹងជិត 6,5 លានផោនក្នុងមួយខែ ។