តើតំបន់ប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជាទៅជាយ៉ាងណាប្រសិនបើមាន Private Mbarga…

បងប្អូនពិតជាបានជ្រាបហើយថាកីឡាករខ្សែប្រយុទ្ធដ៏មុតស្រួច Prevate Mbarga ទទួលបានសញ្ជាតិខ្មែរជាផ្លូវកាលរួចមកហើយ ក៏ប៉ុន្តែរូបគេមិនទាន់ទទួលបានសិទ្ធគ្រប់គ្រាន់សម្រាប់ការចូលរួមជួយក្រុមជម្រើសជាតិកម្ពុជានោះទេ ខណៈដែលកីឡាករយូឌៃ អូកាវ៉ា ទទួលបានសញ្ជាតិខ្មែរដំណាលគ្នាជាមួយ Prevate រូបគេបានពាក់អាវជម្រើសជាតិកម្ពុជារួចមកហើយ។

យ៉ាងណាមិញចំពោះរឿងវ៉ាវដែល Prevate Mbarga មិនទាន់មានសិទ្ធចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា កន្លងមកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្លាប់បានបកស្រាយរួចមកហើយថា FIFA មិនទាន់យល់ព្រមឱ្យគាត់លេងឱ្យជម្រើសជាតិកម្ពុជា ដោយហេតុមកពីកង្វះឯកសារផ្លូវច្បាប់។

ទោះបីជាយ៉ាងណាក៏ដោយ Prevate Mbarga អាចនិយាយបានថាជាកីឡាករគុនភាពមួយរូបដែលអន្ទង់ចិត្តក្លឹបយក្ស Bali United នាំយករូបគេទៅរួមក្រុម ហើយ Prevate ទៀតសោតក៏ត្រូវបានអ្នកគាំទ្របាល់ជាតិមួយចំនួនធំគិតថារូបគេក៏ជាផ្នែកជួយក្រុមជម្រើសជាតិកម្ពុជានាតំបន់ប្រយុទ្ធបានយ៉ាងល្អផងដែរ តែគ្រប់យ៉ាងផ្ទុយពីការគិតព្រោះ Prevate Mbarga មិនទាន់អាចចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាបាន បើទោះបីជាគេទទួលបានសញ្ជាតិខ្មែររួចរាល់ក៏ដោយ។

គួរបន្ថែមផងដែរក្រុមជម្រើសជាតិកម្ពុជាត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ដោយក្រុមគោព្រៃកម្ពុជាត្រូវប៉ះជាមួយក្រុមជម្រើសជាតិ ហ្គីណេអេក្វាទ័រ និងក្រុមជម្រើសជាតិហ្គីយ៉ាន មកពីទ្វីបអាមេរិកខាងត្បូងផងដែរ ដោយឡែកការប្រកួតគឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២និង២៦ខែមិនាឆ្នាំ២០២៤នេះនាប្រទេសអារ៉ាប៊ីសាអូឌីត៕