* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Garnacho ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអាហ្សង់ទីនព្រោះតែ..
គ្រូបង្វឹក Lionel Scaloni បានដកឈ្មោះ Alejandro Garnacho ចេញពីក្រុមអាហ្សង់ទីន ហើយខ្សែប្រយុទ្ធកើតក្នុងឆ្នាំ 2004 បានសារភាពថាគាត់បានរងរបួសអស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ។
យ៉ាងណាមិញហេតុផលសម្រាប់ការអវត្តមានរបស់ Garnacho គឺរបួសជង្គង់។ នៅលើ Instagram Garnacho បានសារភាពថា " ខ្ញុំមានបញ្ហាជង្គង់ក្នុងការប្រកួតពីរលើកកន្លងមក ហើយនឹងមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិបានទេ។ ប៉ុន្តែខ្ញុំសង្ឃឹមថានឹងជាសះស្បើយឆាប់ៗ ហើយត្រលប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"។
គ្រូបង្វឹក Scaloni បានកោះហៅ Facundo Buonanotte ដើម្បីជំនួសGarnacho ។ ខ្សែប្រយុទ្ធដែលកើតក្នុងឆ្នាំ 2004 មានទម្រង់លេងគួរឲ្យចាប់អារម្មណ៍សម្រាប់ Leicester City។ បន្ទាប់ពី 6 ប្រកួត Facundo Buonanotte ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង 2 assists ។