* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ចាន់ ប៊ុនហឿន ប្រកាសចង់ជម្រះបញ្ជីចាស់ជាមួយម៉ឺន មេឃា ខណៈដែរ...
បន្ទាប់ពីដណ្តើមបានឡានខ្លាញ់គោថ្មីពី Boostrong អ្នកលេងគុនខ្មែរចាន់ ប៊ុនហឿន ហាក់ឡើងកម្ដៅចង់សងទាយាទគុនខ្មែរម៉ឺន មេឃា ជំនួសរាមច្បងរបស់ខ្លួនកីឡាករ ឡុង បេនលឿន ដែលបោះបង់ការប្រកួតក្រោមថ្វីដៃមេឃាកាលពីពេលកន្លងទៅ។
យ៉ាងណាមិញតាមរយៈការបង្ហើបដោយប្រយោល ចាន់ ប៊ុនហឿន បាននិយាយថាក្រោយបញ្ចប់ភារកិច្ចការពារខ្សែក្រវ៉ាត់ រូបគេមានបំណងចង់សងសឹករកឈ្នះចាញ់ជាមួយកីឡាករម៉ឺន មេឃា ម្ដងទៀត ព្រោះកន្លងមកធ្លាប់ជួបគ្នាម្ដងលទ្ធផលស្មើរគ្នា ហេតុចង់ជួបគ្នាជម្រះបញ្ជីចាស់ម្ដងដើម្បីរកសខ្មៅ។
ទោះបីជាយ៉ាងណាក៏ដោយត្បិតចាន់ ប៊ុនហឿន ទទូចចង់សងសឹកជាមួយទាយាទគុនខ្មែរត្រកូលអេក៏ពិតមែន សាមីខ្លួនកីឡាករម៉ឺន មេឃា បានបង្ហើបថា រូបគេមិនចង់ប៉ះខ្មែរគ្នាឯងនោះទេ តែបើ ប៊ុនហឿន ចង់សងសឹកហើយមានការរៀបចំអោយជួប គាត់ទទួលជានិច្ច៕