Conmebol ពិន័យ Nuñez ចំនួន 5ប្រកួតសម្រាប់ការប៉ះទង្គិចជាមួយអ្នកគាំទ្រកូឡុំប៊ី

Conmebol ឬសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានពិន័យ Darwin Nuñez ៥ប្រកួតអន្តរជាតិ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ម៉ឺនដុល្លារ សម្រាប់​ការ​ប៉ះ​ទង្គិច​ជាមួយ​អ្នក​គាំទ្រ​កូឡុំប៊ី​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍ Copa America ឆ្នាំ 2024។

ពិតណាស់ខ្សែ​ប្រយុទ្ធ​ Liverpool បាន​បង្ករហិង្សា​ជាមួយ​អ្នក​គាំទ្រ​ម្នាក់​បន្ទាប់​ពី​ Uruguay ចាញ់​ Colombia ក្នុង​ Copa America បើ​ទោះបីជា​ Nuñez ​និយាយ​ថា​គាត់​ធ្វើ​វា​ដើម្បី​ការពារ​សមាជិក​គ្រួសារ​ដែល​កំពុង​រង​ការ​គំរាម​កំហែងក៏ដោយ ប៉ុន្តែ​គាត់​មិន​បាន​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ឡើយ។

ក្រៅពី Nuñez កីឡាករបួននាក់ផ្សេងទៀតក៏ត្រូវបានពិន័យសម្រាប់ឧបទ្ទវហេតុនេះផងដែរ រួមទាំងខ្សែបម្រើ Rodrigo Bentancur របស់ Tottenham Hotspur ដែលត្រូវបានពិន័យ ៤ប្រកួតផងដែរ។