ក្រុមជម្រើសជាតិអូស្ត្រាលី មិនដែលមានប្រវត្តិធ្លាប់ឈ្នះក្រុមជម្រើសអាហ្សង់ទីនឡើយ......


ព្រឹត្តិការណ៍  World Cup ២០២២ នៅប្រទេសកាតា  បាន​​ឈាន​ដល់​វគ្គ​  ១៦​ក្រុម​ចុងក្រោយ​ហើយ ដោយ​​រាត្រី​នេះ​ក្រុមជម្រើសជាតិពពកសអាហ្សង់ទីន​ជួប​ជាមួយ​ក្រុម​មក​ពី​ទ្វីបអាស៊ី​អូស្ត្រាលី​ នៅវេលា​ម៉ោង​​២:០០​ រំលង​អាធ្រាត្រ​ ​ក្នុង​កីឡដ្ឋាន Ahmad bin Ali Stadium។



បើនិយាយអំពីការជួបគ្នាវិញ ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ ជួបគ្នាបានពីរលើកអោយគត់ ពោលគឺកាល​ពី​២០០៥ ពួក​គេ​ជួបគ្នា​​ក្នុង​ពាន​រង្វាន់ Confederation Cup ដោយ​កាល​នោះ​អាហ្សង់ទីន​បាយកឈ្នះ ៤-២។ ២​ឆ្នាំ​បន្ទាប់​ពួក​គេ​​ជួប​គ្នា​ម្ដង​ទៀតក្នុងការ​ប្រកួត​​មិត្តភាព​​ដោយពេលនោះអាហ្សង់ទីន​បានយកឈ្នះ​អូស្ត្រាលី ១-០។