គ្រូអ៊ីរ៉ង់ប្រកាសសមាជិក២៦រូបចុងក្រោយទៅលេង World Cup ខណះដែលពួកគេធ្លាប់បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup បានចំនួនប្រាំដងហើយ

នៅសល់៦ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅប្រទេសកាតា ខណះលោក Carlos Queiroz គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ បានប្រកាសកីឡាករទាំង២៦រូបចុងក្រោយជាផ្លូវការណ៏ហើយ។



ក្រុមជម្រើសជាតិអ៊ីរ៉ង់នឹងបង្ហាញខ្លួនជាលើកទី6 នៅ World Cup ឆ្នាំ ២០២២ ក្នុងប្រទេសកាតា។ដោយអ៊ីរ៉ង់បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup បានចំនួនប្រាំដងហើយ ពោលគឺក្នុងឆ្នាំ1978, 1998, 2006, 2014 និង2018 ប៉ុន្តែពួកគេមិនដែលបានឆ្លងផុតវគ្គចែកពូលឡើយ។



សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់​ដែល​ជាក្រុម​អាស៊ី​មាន​ចំណាត់​ថ្នាក់​ពិភពលោកខ្ពស់​ជាង​គេ (ចំណាត់ថ្នាក់​លេខ​២០) នឹង​ត្រូវប៉ះជាមួយក្រុមជម្រើសជាតិ​អង់គ្លេស​នៅ​ថ្ងៃ​ទី​ ២១ ខែ​វិច្ឆិកា រួចបន្តជួបជាមួយក្រុមជម្រើសជាតិ​វេលស៍​នៅ​ថ្ងៃ​ទី​ ២៥ ខែវិច្ឆិកា និងការប្រកួតចុងត្រូវប៉ះជាមួយក្រុមជម្រើសជាតិ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ​២៩ ខែវិច្ឆិកា។

កីឡាករទាំង២៦របស់អ៊ីរ៉ង់ដែលលោក Carlos Queiroz ជម្រើសយកទៅកាតាមានដូចជា៖

អ្នកចាំទី៖  

Alireza Beyranvand (Persepolis)
 Amir Abedzadeh (Ponferradina)
 Payam Niazmand (Sepahan)
 Hossein  Hosseini (Esteghlal)

ខ្សែការពារ៖
Majid Hosseini (Kayserispor)
Mohammad Hossein Kanaanizadegan (Al-Ahli)
Shojae Khalilzadeh (Al-Ahli)
Morteza Pouraliganji (Persepolis)
Sadegh Moharrami (Dinamo Zagreb)
Ramin Rezaeian (Sepahan)
Milad Mohammadi (AEK Athens)
Abolfazl Jalali (Esteghlal)

ខ្សែបម្រើ៖

Saeid Ezatollahi (Vejle Boldklub)
Ehsan Hajsafi (AEK Athens)
Rouzbeh Cheshmi (Esteghlal)
Ahmad Nourollahi (Shabab Al-Ahli)
Ali Karimi (Kayserispor)
Saman Ghoddos (Brentford)
Vahid Amiri (Persepolis)

ខ្សែប្រយុទ្ធ៖

Alireza Jahanbakhsh (Feyenoord)
Ali Gholizadeh (Sporting Charleroi)
Mehdi Taremi (FC Porto)
Mehdi Torabi (Persepolis)
Karim Ansarifard (Omonia Nicosia)
Sardar Azmoun (Bayer Leverkusen)