Legend Real Madrid ម្នាក់នេះចាប់អារម្មណ៍ក្នុងការទៅលេងនៅលីគកំពូលអាមេរិក MLS

អតីតខ្សែការពារឆ្នើម Real Madrid Sergio Ramos បង្ហាញចំណាប់អារម្មណ៍ក្នុងការទៅប្រកបអាជីពនៅលីគកំពូលអាមេរិក Major League Soccer ទោះបីជាមានការទាក់ទងពីក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីតក៏ដោយ។

ពិតណាស់ខ្សែការពារសញ្ជាតិអេស៉្បាញ ក្លាយជាកីឡាករមិនមានក្លិបលេងចាប់តាំងពី កីឡាករវ័យ 38ឆ្នាំរូបនេះ ចាកចេញពីក្លិប Sevilla តាំងពីបញ្ចប់រដូវកាល 2023-2024 ។ Ramos ក៏ត្រូវបានទាក់ទងពីក្លឹបនៅអារ៉ាប៊ីសាអូឌីត AL-Orobah ដែលទើបតែប្រម៉ូតមកកាន់លីគកំពូល ហើយពួកគេត្រូវការកីឡាករដើម្បីពង្រឹងក្រុមដើម្បីប្រកួតប្រជែង។ ប៉ុន្តែត្រូវបាន Ramos បដិសេធភ្លាមៗមុននឹងទីផ្សាដោះដូរកីឡាករត្រូវបានបិទ AL-Orobah ក៏បានចុះកិច្ចសន្យានាំយកខ្សែការពារ Kurt Zouma មកជំនួសវិញ។

គួរបញ្ជាក់ថា Sergio Ramos ជាកីឡាករដែលជោគជ័យមួយរូបដែលបានឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីពរបស់គាត់ក្នុងនោះមាន UEFA Champion league, FIFA World Cup, នឹង European Championship ។ ហើយការពីរដូវកាលមុនគាត់បានបង្ហាញខ្លួន 28ប្រកួតជាមួយ Sevilla នឹងស៊ុតបញ្ចូលទីបាន 3គ្រាប់ផងដែរ។