ខ្សែការពារសញ្ជាតិជប៉ុន Hiroki Ito សម្រេចព្រមព្រៀងកុងត្រារយៈពេលវែងជាមួយក្លឹប…

ខ្សែការពារកូតឆ្វេងវ័យ២៥ឆ្នាំរបស់ជប៉ុន កីឡាករ Hiroki Ito កន្លងមកមិនមានសារពត៌មានតូចធំណាមួយចុះផ្សាយថាគេនិងចាកចេញពីក្លឹប VFB Stuugart ទៅចូលរួមជាមួយក្លឹបផ្សេងនោះទេ

 ស្រាប់តែនៅរសៀលថ្ងៃទី១៤ខែមិថុនានេះ គ្រប់គ្នាបានភ្ញាក់ផ្អើរយ៉ាងខ្លាំងចំពោះការប្រកាសលើគេហទំព័រផ្លូវការរបស់ក្លឹប FC Bayer Munich ស្វាគមន៍សមាជិកថ្មីដែលជាកីឡាករក្នុងអាស៊ី គឺកីឡាករ Hiroki Ito។

យ៉ាងណាមិញគិតត្រឹមការប្រកាសនេះក្លឹប FC Bayer Munich ជាផ្លូវកាលសម្រេចយកបានខ្សែការពារអាស៊ីពីររូបហើយទៅរួមក្រុមដោយទី១កីឡាករខ្សែការពារកណ្ដាលសញ្ជាតិកូរ៉េ Min-jae Kim និងទី២គឺខ្សែការពារកូតឆ្វេងសញ្ជាតិជប៉ុន Hiroki Ito ទាំងអស់នេះជាសញាបង្ហាញថាខ្សែការពារអាស៊ីកាន់មានឥទ្ធិពលហើយ។

ទោះបីជាយ៉ាងណាក្នុងកិច្ចសន្យារវាងក្លឹបជាមួយកីឡាករសញ្ជាតិជប៉ុនខាងលើ រូបគឺទទួលបានកិច្ចសន្យារយៈពេលវែងរហូតដល់ទៅបួនរដូវកាលឯណោះរួមជាមួយតម្លៃខ្លួន ៣០ លានអឺរ៉ូផងដែរ។

គួរបន្ថែមផងដែលថាមុនក្លាយជាកីឡាកររបស់ក្លឹបបាល់ទាត់ FC Bayern Munich Hiroki Ito ត្រូវបានក្លឹបបាល់ទាត់ Stuttgart ខ្ចីជើងពីក្លឹបដើម Jubilo Iwata មួយរយៈធំ ដោយក្រោយបង្ហាញខ្លួនបាន២៩ប្រកួត Ito ធ្វើបានល្អច្រើន ភាគីខាងក្លឹប VFB Stuttgart ក៏សម្រេចចិត្តទិញផ្ដាច់តែម្ដងចាប់ពីរដូវកាលឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤នេះក្លឹប FC Bayern Munich សម្រេចចុះកិច្ចសន្យានាំយករូបគេមករួមក្រុមតែម្ដង៕