ព័រទុយហ្គាល់ មាន Diogo Costa នៅ អាហ្សង់ទីន មាន Emiliano Martinez ស្តេចចាប់បាល់ប៉េណាល់ទី!!

Emiliano Martinez បានជួយសង្គ្រោះអាហ្សង់ទីនក្នុងការប្រកួត Copa America ឆ្នាំ 2024 វគ្គ ៨ក្រុមចុងក្រោយ​។ ដោយគាត់បានចាប់បាល់ប៉េណាល់ទីរបស់អេក្វាឌ័រ ពីររូបដែលធ្វើឱ្យអាហ្សង់ទីនឈ្នះ 4-2 (1-1) ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី។

ជាក់ស្ដែងក្នុងការរប្រកួត៩០នាទី អាហ្សង់ទីន​បាន​នាំ​មុខ​មុន​នៅ​នាទី​ទី 35 តាម​រយៈ Lisandro Martinez ដែលមានការ​បញ្ជូន​បាល់​ពីAlexis MacAllister។ ហើយអេក្វាឌ័រ​អាចតាមបាន​ស្មើ​នៅ​ម៉ោងបន្ថែមតាមរយៈ​គ្រាប់​បាល់​របស់ Kevin Rodriguez។

ដោយការប្រកួតនាព្រឹកមិញនេះ Lionel Messi មានឳកាស៊ុតបាល់ប៉េណាល់ទីនាំមុខបន្តទៀត ប៉ុន្តែខកខានវិញដោយស៊ុតទៅបុកនឹងរបារទីខាងលើ ជាហេតុនាំអោយការប្រួតឈានដល់ម៉ោងបន្ថែម១៥នាទី ២ដង រួចក៏ប៉េណាល់ទីកាត់សេខក្ដី ។

Emiliano Martinez ជាវីរៈបុរសរបស់អាហ្សង់ទីនដោយបានរារាំងការស៊ុតបាល់ប៉ណាល់ទីរបស់កីឡាករAngel Mena និង Alan Minda  ហើយអាហ្សង់ទីនក៏បានឈ្នះ 4-2 (1-1) នឹងចាំជួបអ្នកឈ្នះ រវាងVenezuela ឬ Canada នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។